(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៦​នេះ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ជីវ័ន្ត​ ស្នង​ការ​រង​ផែន​ការ​ងារ​ព្រហ្ម​ទណ្ឌ ដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ​០៨នាក់​ ពាក់​ព័ន្ធ​ករណី​លួចកាច់សោកម៉ូតូ និងទទួល​ផល​ចោ​រកម្ម​។

លោក​វរសេនីយ៍ឯក​ ភឿង​ ម៉ាន់សឹង្ហ​ នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធធ្ងន់ បានឱ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ០៨នាក់ កម្លាំងនគរបាលបានធ្វើការដកហូតវត្ថុតាង ម៉ូតូម៉ាកស្កុបពី ពណ៌ទឹកក្រូច ០១គ្រឿង គ្មានផ្លាកលេខ (ម៉ូតូជនរងគ្រោះ) ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ អត់ផ្លាកលេខ ០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៨នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសពិតប្រាកដមែន បន្ទាប់មកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ចំណែកជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed