(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០២នាក់ ចំណុចភូមិព្រែកត្រែង សង្កាត់សិក្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីហិង្សាដោយចេតនា (បង្កឡើងដោយក្មេងទំនើង) ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ជា សូយស៊ីន អាយុ ១៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស ២-ឈ្មោះ គ្រុយ ជាវ៉ាន់ ហៅ ហែង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស ជនសង្ស័យទាំង ០២នាក់ អវិជ្ជមានសារធាតុញៀន(-)។ ចំពោះបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួនកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីយកមកអនុវត្តច្បាប់បន្ត។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed