ចេញផ្សាយ ថ្ងៃទី8 ខែកញ្ញា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ក្រុងតាខ្មៅ ៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ០៦៣(ខ) ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល លោក នូ វាសនា ដែលបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ១នាក់ ឈ្មោះ មុំ វី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ លួច និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច : ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល  ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed