ចេញផ្សាយ ថ្ងៃទី3 ខែកញ្ញា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) កាលពីវេលាម៉ោង ១០:៤០ នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ឈ្មោះ DENY RIANTO ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ក្រោយការឃាត់ខ្លួន និងសាកសួរចម្លើយបឋមនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យបានសារភាព រហូតឈានដល់ការចុះឆែកឆេរទីលំនៅរបស់ពួកគេ។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនធំ រួមមាន៖ ក្បាលបារីអេឡិចត្រូនិក POD K(CBD) មានទឹកវេចខ្ចប់រួច ចំនួន ១១១ ក្បាល និងក្បាលបារីគ្មានទឹកចំនួន ២ ថង់ធំ ម៉ាស៊ីនបារីអេឡិចត្រូនិក ចំនួន ១ ដើម ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១ កញ្ចប់ កញ្ឆាក្រៀម ចំនួន ១ កញ្ចប់ សារធាតុរាវក្នុងដបពណ៌ស ចំនួន ៧ ដប និងសំបកដបពណ៌សទទេ ចំនួន ៧ ដប ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន ញញួរដែក ចំនួន ១ ទូរសព្ទដៃ ចំនួន ៤ គ្រឿង រថយន្តម៉ាក Lexus CT200h ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2CN-6831 ចំនួន ១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed