ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ

នៅថ្ងៃទី១១ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​ស្របតាមអនុសាស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តម​ នាយឧត្តសេ​​នីយ៍​ ស​ ថេត​ អគ្គស្នង​ការនគរបាលជាតិនិងក្រោមបញ្ជាដឹក​​នាំរបស់លោកឧត្តមសេនី​យ៍ទោ​ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោ​ក​វរសេនី​យ៍​ទោ​យុត​ តុងហូ​ អធិការនគរ​បាលស្រុកសង្កែ​ បានដឹក​នាំកម្លាំងជំ​នាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វេីការ​ស្រាវជ្រាវរហូតកំណត់មុខ​សញ្ញាបាននិងឈានដល់​ការឃ-ាត់ខ្លួនជនសង័្សយឈ្មោះចា​ន់​ធាវិសា ភេទប្រុស អាយុ​១៩​ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់​ដំបង ឃុំរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង ដោយដកហូតបាន៖
-ម៉ូតូចាស់ជាមធ្យោបាយជិះធ្វេី​ស​កម្មភាពចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿងជារបស់​​ជនរងគ្រោះ។

សូមជម្រាបជូនថា​កាលពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ២០២៦ វេលា​ម៉ោង២០.០០នាទីនៅចំ​ណុចក្រុម​ ទី១៣ ភូមិតាកុក ឃុំន​រា ស្រុកសង្កែ ខេត្តបាត់ដំបង មានករ​ណី​ អំពើលួច មានស្ថានទម្ងន់ទោស (ធាក់ម៉ូតូនិងប្រេីក-ាំបិតគំ​រាមប្លន់យកទ្រព្យ​សម្បត្តិ) មួយកើតឡើ​ងបង្កដោយជន​សង្ស័យមិនស្គាល់ឈ្មោះភេទប្រុស ចំនួន០១នាក់ ជិះម៉ូតូធ្វេី​សកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ​ងុិ រីវណ្ណថាភេទ​ស្រី អាយុ២៩ឆ្នាំ មានទីលំនៅ​ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបា​ត់ដំបង បណ្តាលឱ្យដួល (របួសជេីង)​ រួចយកក-ាំបិតគំរាមយក​កាបូបរបស់ជនរងគ្រោះក្នុងនោះមាន៖​​
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ប្រាក់រៀលចំនួន៦០០​.០០០​រៀល(ហុកសិបម៉ឺនរៀល)ជិះចេញទៅបាត់។

ក្រោយពេលទទួលបណ្តឹងសមត្ថកិច្ចបានចាត់វិធានការស្រាវជ្រាវនិងឃា-ត់ខ្លួនបាន​ ហេីយគេ​ បានឆ្លេីយសារភា​ពថា​ គេ​បា​នធ្វេីសកម្មភាពបែបនោះ​ប្រាកដមែន។

ក្រៅពីបានសារភាពអំពីករណីខាងលេីគេក៏បានឆ្លេីយសារភាពផងដែរថា​កា​ល​ ពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេ​លាម៉ោង​២២.១៥នាទី នៅចំ​ណុចភូមិអូរ​មុនី១ ឃុំអន្លង់វិល​ ស្រុកសង្កែ ខេត្ត​បាត់ដំបង គេបានប្រេីប្រាស់ខ្សែលួសរាយកាត់ផ្លូវបង្កឱ្យអ្នកជិះម៉ូតូម្នាក់ទាក់កប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិតែ​ ករណី​នេះមិន​បានសម្រេចទេ​ដោយសារជន​រងគ្រោះទាក់កហេីយតែព្យាយាជិះ​គេចចេញពីកន្លែងកេីត​ហេតុ។

ករណីនោះជនរងគ្រោះឈ្មោះ​ ហ៊ាង ណា​លិ ភេទប្រុស អាយុ​១៩ឆ្នាំ មានទី​លំនៅភូមិឈូកត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលរងរបួសជុំវិញមាត់និងក។

ពេលនេះជនសង័្សយត្រូវបានរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់រីឯទូរស័​ព្ទប្រគល់ជូនម្ចាស់វិញ៕(រូប​ភាព​នគរបាលស្រុកសង្កែ)

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed