ចេញផ្សាយ÷ថ្ងៃចន្ទ ទី 2 ខែកុម្ភៈ ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
ដោយអនុវត្តតាមគោលការណ៍ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២ខែកុម្ភះឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករាឆ្នាំ២០២៦និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភះឆ្នាំ២០២៦ ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ ។
ក្នុងនោះដែរលោកអធិការ បានឲ្យកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវពង្រឹងលើកិច្ចការងារការពារថ្នាក់ដឹកនាំជាតិ , ការងារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ, កិច្ចការងារភូមិសង្កាត់មានសុវត្ថិភាព ការងារបង្ក្រាបក្រុមក្មេងទំនើង គ្រឿងញៀន និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ក៏ដូចជាការចុះដោះស្រាយការកកស្ទះចរាចរណ៍ តាមបណ្តាផ្លូវមានបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ។
លើសពីនេះ លោកអធិការ ក៏បានសង្កត់ធ្ងន់ដល់ផ្នែកជំនាញ និងលោកនាយប៉ុស្ដិ៍ ត្រូវបន្តយកចិត្តការផ្តល់សេវាផ្សេងៗ ការអន្តរាគមន៍ផ្សេងៗជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

