សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ
ចេញផ្សាយ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីព្រាងគោលនយោបាយនេះ រៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីផ្តល់ជាក្របខ័ណ្ឌយុទ្ធសាស្ត្ររួមសម្រាប់ការកសាងប្រព័ន្ធស្ថិតិជាតិឱ្យរឹងមាំ ទំនើប និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិ។ ដោយឈរលើមូលដ្ឋានច្បាប់ និងទិសដៅកែទម្រង់ គោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៦-២០៣៥ នឹងតម្រង់ទិសការកសាងប្រព័ន្ធស្ថិតិជាតិមួយដែលមានសមាហរណកម្ម គុណភាព ប្រសិទ្ធភាព សង្គតិភាព និងចីរភាព។ អាទិភាពស្នូលនៃគោលនយោបាយនេះ រួមមាន ការលើកកម្ពស់ស្តង់ដានិងគុណភាពស្ថិតិ ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងយន្តការសម្របសម្រួលអន្តរស្ថាប័ន ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ ភាពជោគជ័យនៃការអនុវត្តគោលនយោបាយនេះ…
ដំណឹងល្អ! រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦
ចេញផ្សាយ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេង និងឥន្ធនៈ។ គ្រួសារគោលដៅនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក គឺលើកទី១៖ ថ្ងៃទី២៥…
ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវ និងដាក់ឱ្យអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service)សម្រាប់ស្រូវផ្ការំដួល ឆ្នាំ២០២៦
ចេញផ្សាយ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវ ក្នុងស្មារតីលើកកម្ពស់ជីវភាពកសិករ និងពង្រឹងគុណភាពស្រូវកម្ពុជា។ កិច្ចប្រជុំរៀបចំធ្វើនៅស្រុកសូទ្រនិគម មានការគាំទ្រពីគម្រោង PCRL-MAFF/FAO ដែលបានប្រមូលផ្តុំតួអង្គគន្លឹះចំនួន៧០នាក់ រួមមាន៖ កសិករ អាជីវករប្រមូលទិញ…
សេចក្តីប្រកាសព័ត៌មាន÷ សន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាដោយបានអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ១១ចំណុច
ចេញផ្សាយ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ពីថ្ងៃទី២៣-២៤ កញ្ញា ២០២៦។ សន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាដោយបានអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ១១ចំណុច។ Press Release of the results of The International…
កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ
ចេញផ្សាយ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប,…
កម្ពុជា-គុយបា ស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពល
ចេញផ្សាយ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណដល់សម្ដេចធិបតី…
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
ចេញផ្សាយ ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក…
ស្ថាបនិកក្រុមហ៊ុន G Adventures គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦…
បង្ក្រាបបទល្មើសគ្រឿងញៀន នៅសមុទ្រព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៧នាក់ រឹបអូសអាវុធវែងខ្លីជិត ៥០ដើម និងដកហូតគ្រឿងញៀនជិត ១តោន
(ព្រះសីហនុ)៖ នៅវេលាម៉ោង ០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅតំបន់កោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។…
សម្តេចធិបតី៖ បច្ចេកវិទ្យា ហើយកម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាព របស់កម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់ កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធ
ចេញផ្សាយ ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅ កាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ។ ថ្លែងក្នុងឱកាសនោះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់លាស់អំពីជំហររបស់ រាជរដ្ឋាភិបាលកម្ពុជាថា…
