Latest Post

គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា គណៈ​ប្រតិភូ​សមាជិកសភាសហរដ្ឋអាម៉េរិក​ នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា​-សហរដ្ឋអាម៉េរិក​ ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ជាតំបន់រោងកម្មករសំណង់ ដែលស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត!

ចេញផ្សាយដោយ÷វីស៊ីអេស ធីវី អនឡាញ អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត! បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺន គ្រឿង ដែលទើបតែកន្លងទៅបានប៉ុន្មានថ្ងៃចុងក្រោយនេះ ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត ក្រោមប្រតិបត្តិការ រវាង កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ,…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ខេត្តកណ្តាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។ ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ…

បើបងប្អូនខ្លាចលក់មិនដាច់ទេ គ្មានអង្ករហូបទេ ចាំខ្ញុំជួយអង្ករ ជាប្រសាសន៍ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 20 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវី អនឡាញ មែនទែនទៅ ខ្ញុំដឹងនៅបញ្ហារបស់បងប្អូន ដែលស្នើសុំ និងបន្តលក់ ពីព្រោះ ទី1. ខ្លាចបាត់បង់ផលប្រយោជន៍ពីការជួលលក់ ទី2. ខ្លាចបាត់ម៉ូយនៅទីតាំងចាស់ ទី3. ខ្លាចឆ្ងាយពេក ពិបាកនៅក្នុងមធ្យោបាយធ្វើដំណើរ។ តើធ្វើយ៉ាងណា ទើបយើងបន្តមធ្យោបាយនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា? កម្ពុជាយើងបច្ចុប្បន្នមិនដូចជំនាន់មុននោះទេ មិនមែនលក់ដូរតាមគ្រែនិងតាមផ្លូវទេ គឺគេឡើងដល់ផ្សារទំនើបអស់ហើយ។…

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧត្តមសេនីយ៍ទោ ស្រី សារូ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវី អនឡាញ ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧត្តមសេនីយ៍ទោ ស្រី សារូ អតីតនាយសេនាធិការរង កងពលតូចលេខ៧០ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ក្នុងជន្មាយុ៧១ឆ្នាំ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្រូវបានតែងតាំងនូវសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលហៅកាត់ថា “ក.ស.អ.” ដែលមានលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន…

រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងលាងសម្អាតអនាម័យ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២៣០ និងតំបន់ជុំវិញផ្សារដើមគ ដើម្បីតៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដេីម្បីលេីកកម្ពស់សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញទៀតនោះទេ ដូចនេះសូមបងប្អូនអាជីវករទាំងអស់អធ្យាស្រ័យដោយក្តីអនុគ្រោះបំផុត។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំកន្លងមកថា អ្នកលក់ដូរឥតសណ្តាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគ មានចំនួនជាង…

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

ចេញផ្សាយ ថ្ងៃសៅរ៍ ទី 17 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវី អនឡាញ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក…

ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីចិន មានជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង…

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង…

You missed