ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ

ខេត្តព្រះវិហារ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៦

គម្រោង “កាន់តែរឹងមាំ” មានគោលដៅស្វែងរកការលើកម្ពស់សមភាពនៃការទទួលបាននូវភាពរីករាយ ចំពោះសិទ្ធិក្មេងស្រី និងស្ត្រី ដើម្បីរួចផុតពីអំពើហិង្សាផ្អែកលើយេនឌ័រ រួមទាំងកុមារដែលរៀបការមុនអាយុ និងដោយបង្ខំនៅក្នុងកម្ពុជា។

ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអាដ្រាកម្ពុជា (ADRA) ដែលតែងតែផ្តល់កិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈគម្រោង “កាន់តែរឹងមាំ” នេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃស្ត្រី និងកុមារនៅក្នុងខេត្ត។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ ដល់អង្គការអាដ្រា សូមបន្តកិច្ចសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរកិច្ចការនារី និងរដ្ឋបាលក្រុង-ស្រុក ដើម្បីពង្រីកវិសាលភាពនៃគម្រោងឱ្យទៅដល់តំបន់ដាច់ស្រយាល ដែលងាយរងគ្រោះ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងសម្របសម្រួលរាល់សកម្មភាពមនុស្សធម៌ទាំងឡាយណា ដែលបំរើឱ្យផលប្រយោជន៍រួម និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយបរិយាបន្ន។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed