Latest Post

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព

បន្ទាយមានជ័យ៖ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាបអគារប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត!

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង១ កន្លែង មានចំនួន ២អគារ ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត…

ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ៖ ក្រុមការងារចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះឆែកឆេរ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsនៅ អគារប៉ោលី (BAOLI INTER CITY) ក្នុង ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា…

កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក…

ឃាត់ខ្លួនបុរសជាជាងកញ្ចក់ម្នាក់ ក្រោយកាប់ប្រពន្ធមិនបានសម្រេច រួចប៉ងធ្វើអត្តឃាតតាមក្រោយ!

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាយ៉ាងសាហាវដោយយកកាំបិតតាំតោកាប់សម្លាប់ទៅលើប្រពន្ធ ប៉ុន្តែមិនបានសម្រេច រួចក៏ព្យាយាមធ្វើអត្តឃាតខ្លួនឯងតាមក្រោយ តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ែន ស៊ីណាត អាយុ ៤០ឆ្នាំ មុខរបរជាជាងកញ្ចក់។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ស៊ីម គឹមរស់ អាយុ ៣៦ឆ្នាំ…

រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន អញ្ជើញចាកចេញពីកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា

ចេញផ្សាយ ថ្ងៃទី 24 ខែមេសា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិ​របស់​ចិន បានអញ្ជើញចាកចេញពីកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារ​ដ៏មាន​សារៈសំខាន់នៅកម្ពុជា​រយៈ​ពេល​ពីរថ្ងៃ។ លោក វ៉ាង យី និងលោក តុង ជុន ពេលអញ្ជើញ​ពី​ចិន មកកម្ពុជា គឺធ្វើដំណើររួមគ្នា តែពេលចេញទៅវិញមិនចេញរួមគ្នានោះទេ…

សម្តេចមហាបវរធិបតី ប្រាប់រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិនថា ការដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃ គឺផ្អែកលើច្បាប់​អន្តរ​ជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន ក្រៅពីពិភាក្សាលើការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ សម្តេចមហាបវរធិបតី បានប្រាប់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនថា ការដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃ គឺផ្អែកលើច្បាប់​អន្តរ​ជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលកម្ពុជា និងថៃ បានធ្វើជាមួយគ្នា។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងនាយឧត្តមនាវី តុង…

កម្លាំងជំនាញសហការឃាត់ចាប់រថយន្តដឹកឈើខុសច្បាប់បាន ១គ្រឿង នៅស្រុករវៀង

(ព្រះវិហារ)៖ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ក្រោមការសហការយ៉ាងស្អិតរមួត រវាងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ ព្រៃ​ទ្បង់-បឹងពែរ និងលោក តាន់ គីមសួរ។ បន្ទាប់ពីទទួលបានការរាយការណ៍​ពី លោក តាន់ គីមសួរ ភ្លាម លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ស្នើកម្លាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថាន បានធ្វើការដេញស្ទាក់ និងឃាត់ចាប់បានរថយន្តម៉ាកសាំយ៉ុងចំនួន ០១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើពេញប្រៀប ចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ ទីតាំងបង្ក្រាប៖ ស្ថិតនៅចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ​បច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនវត្ថុតាងទៅរក្សាទុកនៅស្នាក់ការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តម…

អភិបាលខេត្តកណ្ដាលជំរុញរឹតបន្តឹងការគ្រប់គ្រងសំណង់អត់ច្បាប់ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈទីប្រជុំជន

ចេញផ្សាយ ថ្ងៃទី 21 ខែ មេសា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (កណ្ដាល)៖ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំអឌ្ឍមាសទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដោតសំខាន់លើបញ្ហាការគ្រប់គ្រងសំណង់ និងសណ្តាប់ធ្នាប់សាធារណៈ ដោយជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ បង្កើនការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ឯកឧត្តមបានមានប្រសាសន៍ថា សំណង់មិនមានច្បាប់អនុញ្ញាត និងសំណង់មិនរៀបរយ កំពុងបង្កផលប៉ះពាល់ដល់សោភ័ណភាពទីប្រជុំជន និងអាចនាំឱ្យកើតមានហានិភ័យសុវត្ថិភាពសាធារណៈ។ ដូច្នេះ អាជ្ញាធរមូលដ្ឋានត្រូវចុះពិនិត្យជាបន្តបន្ទាប់…

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយ ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ពេលនេះព្រះក រុ ណា ព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។…

You missed