ចេញផ្សាយ ថ្ងៃទី 24 ខែមេសា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន បានអញ្ជើញចាកចេញពីកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មានសារៈសំខាន់នៅកម្ពុជារយៈពេលពីរថ្ងៃ។ លោក វ៉ាង យី និងលោក តុង ជុន ពេលអញ្ជើញពីចិន មកកម្ពុជា គឺធ្វើដំណើររួមគ្នា តែពេលចេញទៅវិញមិនចេញរួមគ្នានោះទេ ព្រោះមានទិសដៅផ្សេងគ្នា។
លោក តុង ជុន បានអញ្ជើញចាកចេញពីកម្ពុជា កាលពីព្រឹកមិញនេះ ដោយឡែកលោក វ៉ាង យី អញ្ជើញចាកចេញពីកម្ពុជានៅរសៀលថ្ងៃនេះ ហើយបន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។

