Latest Post

សំណង់សិល្បការ្យថ្មីមួយកន្លែងទៀត ជាចំណងដៃសម្រាប់ប្រជាពលរដ្ឋក្នុងឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលដល់នៅពេលខាងមុខនេះ នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង! កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១១នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) ដោះស្រាយគំនុំចាស់មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ទីបំផុតត្រូវសមត្ថកិច្ចក្របួចជាប់ ៤នាក់ ឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំពុងតាមប្រមាញ់ ឃាត់ខ្លួនជនសង្ស័យជាបុរសចំណាស់ម្នាក់ ​ករណីយកដំបងឫស្សីវាយសម្លាប់ប្រពន្ធខ្លួនឯងដោយសារទំនាស់ពាក្យសម្ដី

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ​៨នាក់​ ពាក់​ព័ន្ធ​ករណី​លួចកាច់សោកម៉ូតូ និងទទួល​ផល​ចោ​រកម្ម​

(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៦​នេះ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ជីវ័ន្ត​ ស្នង​ការ​រង​ផែន​ការ​ងារ​ព្រហ្ម​ទណ្ឌ ដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ​០៨នាក់​ ពាក់​ព័ន្ធ​ករណី​លួចកាច់សោកម៉ូតូ និងទទួល​ផល​ចោ​រកម្ម​។ លោក​វរសេនីយ៍ឯក​ ភឿង​ ម៉ាន់សឹង្ហ​ នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធធ្ងន់ បានឱ្យដឹងថា…

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

មកដឹងពីលក្ខខណ្ឌសំខាន់ៗសម្រាប់ការចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានចេញសេចក្តីប្រកាសណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះសម្រាប់បណ្តាក្លឹប និងសមាគមកីឡាបាល់ទាត់ដែលបំណងចូលរួមប្រកួត។ យោងតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ក្រុមនីមួយៗតម្រូវឱ្យមានសមាសភាពកីឡាករក្នុងបញ្ជីដំបូងចាប់ពី ១៥នាក់ ដល់ ២២នាក់ និងមន្ត្រីដឹកនាំក្រុមចំនួន ០៥នាក់។ ចំពោះការដាក់ពាក្យ ក្រុមនីមួយៗត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ *ពាក្យសុំចូលរួមប្រកួត និងសេចក្តីប្រកាសផ្លូវការ។ *បញ្ជីឈ្មោះមន្ត្រី និងកីឡាករដែលមានបិទរូបថតត្រឹមត្រូវ (រួមទាំងបញ្ជីឈ្មោះចុងក្រោយ)។ *រូបថតថ្មីខ្នាត ៤x៦ ចំនួន ២សន្លឹក។ *ទង់អនុស្សាវរីយ៍សម្រាប់ផ្លាស់ប្តូរមុនការប្រកួត និងទង់តំណាងក្លឹបខ្នាត ០,៨ម៉ែត្រ x…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥៣នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦…

ជន​ជាតិចិន ៣២៧នាក់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី២០នាក់) ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការស្រាវជ្រាវ បង្ក្រាបជនដៃដល់ករណីចាក់សម្លាប់ម្ចាស់ផ្ទះជួលនៅខណ្ឌមានជ័យ រហូតដល់ខេត្តរតនគិរី

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មកើតឡើង នៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍…

សមត្ថកិច្ចក្រុងច្បារមន ឃាត់ខ្លួនស្មៀនឃុំម្នាក់ ករណីបើករថ​យ​ន្តបុកម៉ូតូពី​ក្រោយ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់

(កំពង់ស្ពឺ) ៖ ករណីគ្រោះថ្នាក់ចរាចរ​ណ៍កណ្ដាលក្រុងច្បា​រ​មន​ បណ្ដា​លមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅ​នឹងកន្លែ​ង ចំណែកម្នាក់ទៀតរបួស​ស្រាល ក្នុងករណីរថ​យ​ន្តបុ​កម៉ូតូ ០២គ្រឿង​ កាលពីវេលាម៉ោង ៦៖​៣០​នាទី​ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៦ នៅលើផ្លូវលេខ១៤៣ ស្ថិត​នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុ រថយន្ត ០១គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BX-9781 អ្នក​បើកបរឈ្មោះ មិន…

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលទើបតែលួចចូលមកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (ប៉ៃលិន)៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលទើបតែលួចចូលមកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាតំបន់ឆ្ងាយពីទីប្រជុំជន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកស្រីអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសមួយចំនួន។ ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍សម្រាប់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមានការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទខ្ទប់ទីតាំងនោះជាបណ្ដោះអាសន្ន…

កម្លាំងនគរបាលខេត្តស្វាយរៀង​ ចុះ​ប្រតិបត្តិការ​បង្ក្រាបករណីជួញដូរ​ ដឹក​ជញ្ជួន​ រក្សា​ទុក​ កែ​ច្នៃ​ ប្រើប្រាស់គ្រឿងញៀន​ និងកាន់​កាប់​អាវុធ​ គ្រាប់រំសេវ​ដោយ​ខុស​ច្បាប់​ ឃាត់ខ្លួនជន​បរទេស​ចំនួន ៥នាក់​

(ស្វាយរៀង) ៖ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះ​ប្រតិបត្តិការ​បង្ក្រាបករណីជួញដូរ​ ដឹក​ជញ្ជួន​ រក្សា​ទុក​ កែ​ច្នៃ​ ប្រើប្រាស់គ្រឿងញៀន​ និងកាន់​កាប់​អាវុធ​ គ្រាប់រំសេវ​ដោយ​ខុស​ច្បាប់​ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់…

កងរាជអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជាង ១៥គីឡូក្រាម

(តាកែវ)៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយពន្លាតដែនសមត្ថកិច្ចពីខេត្តតាកែវ រហូតដល់រាជធានីភ្នំពេញ។ តាមរបាយការណ៍ បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបដំបូងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។ របាយការណ៍ខាងលើ បានឱ្យដឹងទៀតថា បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវយ៉ាងក្ដៅគគុក កម្លាំងជំនាញ…

You missed