Month: October 2026

សមត្ថកិច្ចស្ទាក់ចាប់រថយន្តដឹកជ័រចុងពេញមួយគ្រឿង នៅខេត្តរតនគិរី សង្ស័យដឹកជញ្ជូនឆ្លងខេត្តដោយខុសច្បាប់

ចេញផ្សាយ ថ្ងៃទី22 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តរតនគិរី៖ នៅវេលាម៉ោង ១១:០៨នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ចាប់រថយន្តម៉ាកកូរ៉េ ទម្ងន់ ២.៥តោន ដែលដឹកជ័រចុងពេញមួយរថយន្ត នៅចំណុចភូមិកាលង ឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី។ តាមប្រភពព័ត៌មាន លី វណ្ណះព័ត៌មាន ជ័រចុងដែលដឹកជញ្ជូនតាមរថយន្តនេះ ត្រូវបានគេរាយការណ៍ថា ដឹកចេញពីខេត្តមណ្ឌលគិរី ដោយមានគោលដៅឆ្លងកាត់ខេត្តរតនគិរី…

សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»

ចេញផ្សាយ ថ្ងៃទី22 ខែតុលាឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ មានប្រសាន៍ទៅកាន់អង្គពិធី​, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា…

សម្ដេចធិបតី ចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០”

ចេញផ្សាយ ថ្ងៃទី22 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត​ការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs…

មន្ទីរពេទ្យបង្អែកចំនួន៣ ឈ្នះជ័យលាភីគម្រោងនវានុវត្តន៍កែលម្អសេវាជួរមុខ និងទទួលបានថវិកាគាំទ្រពី គ.វ.ជ

ចេញផ្សាយ ថ្ងៃទី21 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើស និងប្រគល់ជ័យលាភីគម្រោងនវានុវត្តន៍ សម្រាប់កែលម្អផ្នែកផ្តល់សេវាជួរមុខ របស់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2)។ ផ្អែកលើលទ្ធផលវាយតម្លៃរបស់គណៈកម្មការកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកចំនួន៣ ព្រមទាំងបេក្ខជនជាគ្រូពេទ្យឆ្នើម បានឈ្នះជ័យលាភីរួមមាន៖ (១)លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ (មន្ទីរពេទ្យបង្អែកខេត្តកោះកុង) ៖ គម្រោង «ការរៀបចំសេវាជួរមុខប្រកបដោយគុណភាពនិងប្រសិទ្ធភាព», (២)លោកវេជ្ជបណ្ឌិត នួន…

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

ចេញផ្សាយ ថ្ងៃទី21 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី» នៅខេត្តសៀមរាប។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល​ ក្រសួងបរិស្ថាន ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ព្រមទាំងតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ អង្គការសុខភាពពិភពលោក(WHO) និងអង្គការសុខភាពសត្វពិភពលោក។…

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ថ្ងៃទី21 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន…

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ចេញផ្សាយ ថ្ងៃទី20 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ នាយសេនាធិការកងទ័ពហ្វីលីពីន…

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

ចេញផ្សាយ ថ្ងៃទី19 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន…

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ចេញផ្សាយ ថ្ងៃទី19 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្ដិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Gordan Grlić-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍…

ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ

ចេញផ្សាយ ថ្ងៃទី18 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន…

You missed