ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព
ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ក្រសួងមហាផ្ទៃ បានសម្រេចស្នើរាជរដ្ឋាភិបាល ទូលថ្វាយព្រះមហាក្សត្រ ផ្លាស់ប្ដូរមុខតំណែងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ គ.ជ.ប.ទ ដោយឯកឧត្តម ជា តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចូលកាន់មុខតំណែងជាប្រធានលេខាធិការដ្ឋានជំនួសឯកឧត្តម នុត សត្យា ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ ពិធីប្រកាសបានប្រារព្ធឡើងនារសៀសថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។…
