Month: July 2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

ចេញផ្សាយ ថ្ងៃទី24 ខែកក្កដា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារដោយសេចក្តីស្រឡាញ់…

ក្មេងទំនើង២ក្រុម ត្រូវបានឃាត់ខ្លួន ក្រោយជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅក្រុងតាខ្មៅ

ចេញផ្សាយ ថ្ងៃទី24 ខែកក្កដា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៦ វេលាម៉ោង០១:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្តុងតាខ្មៅ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ចេញល្បាតមកដល់លើកំណាត់ផ្លូវលេខ២១ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានប្រទះឃើញជនសង្ស័យ២ក្រុមកំពុងវាយគ្នា ក្រុមអន្តរាគមន៍ក៏បានឃាត់បានជនសង្ស័យចំនួន៧នាក់ ចែកជា២ក្រុម ។ •ក្រុមទី១មានគ្នា៤នាក់ ឈ្មោះ ឈ្មោះ…

ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តឱ្យយុវជនត្រូវយកការសិក្សាជាលក្ខខណ្ឌដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ «យុវជនត្រូវមានក្តីស្រមៃខ្ពស់ថា ពេលរៀនចប់នឹងមានការងារល្អ និងទទួលបានប្រាក់ខែច្រើន ហើយនឹងមានអ្វីៗដែលខ្លួនចង់បាន»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។ បាឋកថានេះ មានការនិមន្តចូលរួមជាព្រះគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងព្រះថេរដីកាស្វាគមន៍ពីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ…

សិក្ខាសាលាផ្សព្វផ្សាយស្តីពី បង្កើនការយល់ដឹងរួមគ្នាពីហានិភ័យ នៃមេរោគអេដស៍ និងជំងឺអេដស៍ និងការមាក់ងាយរើសអើង

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី“បង្កើនការយល់ដឹងរួមគ្នាពីហានិភ័យ នៃមេរោគអេដស៍ និងជំងឺអេដស៍ និងការមាក់ងាយរើសអើង” ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាល និងនិស្សិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលរៀបចំដោយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម…

ជប៉ុនប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការវាយតម្លៃខ្ពស់ និងក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងសហការយ៉ាងពេញលេញ និង បង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ទាំងក្នុងវិស័យសេដ្ឋកិច្ច,…

កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Kash Patel បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ FBI នាពេលកន្លងមក។ ទន្ទឹមនេះ, ឯកឧត្តមបានកោតសរសើរកិច្ចខិតខំប្រឹងប្រែង…

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ គណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល​ រួមមាន៖ វិស័យយានយន្ត, គ្រឿងយន្តកសិកម្ម, សុខាភិបាល, ថាមពល, ឱសថ, កែច្នៃចំណីអាហារ,…

លោកស្រី ផល គុយនី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុកស្អាង ហ្នឹងប្តេជ្ញាបម្រើប្រជាពលរដ្ឋ ហើយជំរុញការអភិវឌ្ឍមូលដ្ឋានស្រុកស្អាង

ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (កណ្តាល)៖ លោកស្រី ផល គុយនី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកស្អាង ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។លោក នុត ពុធដារ៉ា បានថ្លែងថា…

កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត ចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងនៅច្រកបាក់ដៃ ខេត្តតាកែវ

ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (តាកែវ)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងបន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញសម្ងាត់មកថា មានទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ចំនួន២គ្រឿង មិនបានធ្វើការប្រកាសបំពេញបែបបទនាំចូលដល់មន្ត្រីការិយាល័យគយមាត់ច្រក ឱ្យបានត្រឹមត្រូវនៅឡើយ។ មន្ត្រីនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ ក្រុមអន្តរាគមន៍ពិសេស…

ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ

ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា…

You missed