Month: April 2026

ម្តាយចុង!ខឹងកូនអាយុ២ខួបចាក់សាប៊ូលេងវាយទាត់ធាក់រហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ចេញផ្សាយ÷ថ្ងៃទី 1 ខែមេសា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ កុមារអាយុ២ឆ្នាំត្រូវបានស្លាប់ដោយមានឈាមកកក្នុងពោះនិងបែកប្លោកនោមព្រោះរងការវាយដំពីម្តាយចុងព្រោះខឹងអូនតូចចាក់សាប៊ូលេង។ យោងតាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៣១ខែ មីនាឆ្នាំ២០២៦នេះថាហេតុការណ៍ឃាតកម្មនោះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ចំណុចបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យភ្នំពេញ ។ របាយការណ៍ដដែលបានបញ្ជាក់ថាកុមារដែលត្រូវបានម្តាយចុងវាយស្លាប់មានឈ្មោះ (សព)ឈ្មោះ ឌី ភត្រា ភេទប្រុសអាយុ២ឆ្នាំជនជាតិខ្មែរ។ ដំណើររឿងហេតុយោងតាមការបំភ្លឺរបស់ឈ្មោះ ទេព វណ្ណឌី ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡាន ត្រូវជា ឪពុក…