បង្ក្រាបករណីគ្រឿងញៀនឃាតមុខសញ្ញាបាន ៧នាក់ក្នុងចំណោម នោះស្រីបីនាក់នៅ ស្រុកអង្គស្នួល
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួលមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ព្រមទាំងដកហូតបានថ្នាំញៀន និងវត្ថុតាងមួយចំនួន ខណៈមុខសញ្ញាជួញដូរម្នាក់ទៀតបានរត់គេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី៦ មេសា ២០២៦ នៅចំណុចបន្ទប់ជួលក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនសរុបមាន ៧នាក់ (ស្រី ៣នាក់) ក្នុងនោះមានម្ចាស់បន្ទប់ឈ្មោះ…
