ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត “គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ពិសេសការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សសំដៅពង្រឹង “សុខដុមនីយកម្មក្នុងសហគមន៍” លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃគ្រប់ក្រសួង ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធ, ទាំងថ្នាក់ជាតិ…
