Month: March 2026

កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​ចំនួន ១៥នាក់

(កំពង់ស្ពឺ​) ៖​ ដោយអនុវត្ដតាមបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបា​ល​ស្រុកប​សេដ្ឋ​ លោក​វរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុក បញ្ជាឱ្យកម្លាំងចុះធ្វើការល្បាត និងបង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​។ ជា​ក់​ស្ដែងនាយប់ថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​​២​០​២៦ វេលាម៉ោង​ ២៖០​០​នា​ទីរំលងអធ្រាត្រ បានសហការជា​មួយបណ្តាប៉ុស្តិ៍​ ឃា​ត់ក្រុមក្មេងទំនើ​ង​បានចំនួ​ន​ ​១៥នាក់​ រួមជាមួយម៉ូតូ​ ០៩​គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ ចំណាត់ការបន្ដ។ ក្រុមទី១ ៖​ ចំណុចផ្លូវ៤១ គីឡូម៉ែត្រ…

ករណី Scam Online : ឃាត់ខ្លួនជនបរទេសចំនួន៧៧នាក់នៅបុរី​ស៊ី​ឡុ​ង​ប៊េ

ចេញផ្សាយ÷ថ្ងៃទី 10 ខែមីនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ អនុវត្តន៍​តាម​បទបញ្ជា​របស់ឯកឧត្តម ម៉ាង​ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក មីន កុម្ភៈ​ អភិបាលរង​ខេត្ត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ឆាយ សុ​ត្រា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី Scam Online និង​និង​ជនបរទេស​ដែល​ស្នាក់​នៅ​ដែល​ខុសច្បាប់ នៅ​លើ​ទីតាំង​បុរី​ស៊ី​ឡុ​ង​ប៊េ ស្ថិត​នៅ​ភូមិ​អុង សង្កាត់​រាម ក្រុង​កំពង់សោម…

ឃាត់ខ្លួនបានហើយក្រុមចោរប្លន់៣នាក់.ដែលធ្វើសកម្មភាពធ្លាក់ប្លង់យកម៉ូតូពីអ៊ុំអ្នកលក់បន្លែម្នាក់បានសម្រេចកាលពីមួយខែមុន!

ចេញផ្សាយ÷ថ្ងៃទី 10 ខែមីនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តកណ្ដាល: តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៣នាក់នេះ ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់ចំនួន៣ករណី រួមមាន៖ *ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៖៣០នាទី នៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល *ករណីទី២៖ កើតហេតុថ្ងៃទី១៣ ខែ…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តបណ្ឌិត្យសភានគរបាលកម្ពុជាបន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះ ជំនាញ និងសីលធម៌!

ចេញផ្សាយ÷ថ្ងៃទី 9 ខែមីនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ…

ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ

ចេញផ្សាយ÷ថ្ងៃទី 9 ខែមីនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (កណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាពនិងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្ត…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីជូនដល់គ្រួសារវីរកងទ័ព វីរនគរបាលពលី នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់ សម្តេចធិបតី និងរូបលោកជំទាវផ្ទាល់ ដោយភ្ជាប់ជាមួយនូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី នៅខេត្តកំពង់ឆ្នាំង។ ជាការតបស្នងសងគុណ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយកត្តាជីវភាពគ្រួសារ ថែមទាំងរៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ពដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្ររបស់កូនៗ និងការធានាសុខុមាលភាពគ្រួសារផងដែរ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់ទូរស័ព្ទ នៅចំណុចក្រោមស្ពានជ្រោយចង្វារ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៥៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់បន្ទប់ជួល សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ទូរស័ព្ទ)…

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេខ្លោង Online scam ចំនួន៧នាក់ដាក់ពន្ធនាគារ

ចេញផ្សយ÷ថ្ងៃសៅរ៍ទី 7 ខែមីនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ៖ ក្រុមជនត្រូវចោទជាមេខ្លោងចំនួន៧នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមដីកាសម្រេចចំនួន៧ផ្សេងគ្នារបស់លោក ឡោ…

ស្ថានភាពស្ថានីយ៍ និងតម្លៃប្រេងឥន្ធនៈក្នុងខេត្តព្រះវិហារ គិតត្រឹមល្ងាចថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារថ្ងៃសុក្រទី ៦ ខែមីនា ឆ្នាំ ២០២៦ ​យោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ស្ដីពីទិន្នន័យ និងតម្លៃនៅតាមស្ថានីយ៍ប្រេងឥន្ធនៈក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ បានបង្ហាញថា ក្នុងចំណោម ២០៩ ស្ថានីយ៍ និងដេប៉ូទូទាំងខេត្ត មានប្រមាណ ៧០% កំពុងដំណើរការលក់ជូនអតិថិជនជាធម្មតា ក្នុងនោះដេប៉ូប្រមាណ ៣០% បានផ្អាកបណ្តោះអាសន្ន គឺដោយសារអស់ស្តុក និងកំពុងបញ្ជាទិញចូលមកវិញ ដើម្បីបើកលក់ធម្មតាក្នុងពេលឆាប់ៗ។ ដោយឡែក តម្លៃលក់រាយជាក់ស្តែង៖ 👉 ​នៅតាមស្ថានីយ៍ស្តង់ដារ៖ សាំងធម្មតា…

សម្ដេចធិបតីឱ្យក្រសួងពាក់ព័ន្ធតាមដានឱ្យជាប់ចំពោះការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងការលក់ដូរក្នុងប្រទេស

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅរសៀលថ្ងៃសុក្រទី៦ ខែ មីនា ឆ្នាំ២០២៦នេះ ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ទៅក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា ជាពិសតម្លៃលក់ និងការប្រើប្រាស់នៅក្នុងស្រុក ចៀសវាងការដំឡើងថ្លៃហួសហេតុ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី…

You missed