ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
ខេត្តព្រះវិហារថ្ងៃសុក្រទី ៦ ខែមីនា ឆ្នាំ ២០២៦
យោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ស្ដីពីទិន្នន័យ និងតម្លៃនៅតាមស្ថានីយ៍ប្រេងឥន្ធនៈក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ បានបង្ហាញថា ក្នុងចំណោម ២០៩ ស្ថានីយ៍ និងដេប៉ូទូទាំងខេត្ត មានប្រមាណ ៧០% កំពុងដំណើរការលក់ជូនអតិថិជនជាធម្មតា ក្នុងនោះដេប៉ូប្រមាណ ៣០% បានផ្អាកបណ្តោះអាសន្ន គឺដោយសារអស់ស្តុក និងកំពុងបញ្ជាទិញចូលមកវិញ ដើម្បីបើកលក់ធម្មតាក្នុងពេលឆាប់ៗ។
ដោយឡែក តម្លៃលក់រាយជាក់ស្តែង៖
👉 នៅតាមស្ថានីយ៍ស្តង់ដារ៖ សាំងធម្មតា និងម៉ាស៊ូត តម្លៃ ៣,៨៥០ រៀល/លីត្រ (តម្លៃរក្សាថេរ មិនមានការប្រែប្រួលទេ)។
👉 នៅតាមដេប៉ូ៖ សាំងធម្មតា និងម៉ាស៊ូត តម្លៃចន្លោះពី ៤,៥០០ – ៥,០០០ រៀល/លីត្រ។
👉 នៅតាមផ្ទះ (ច្រកដប)៖ សាំងធម្មតា និងម៉ាស៊ូត តម្លៃចន្លោះពី ៥,០០០ – ៦,០០០ រៀល/លីត្រ។

