(ព្រះវិហារ​)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ការចង្អុល​ដឹកនាំ​ដោយផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ទោ​ សួស​ សុខដារ៉ា​ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​ កម្លាំងសមត្ថកិច្ចជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​ សហការជាមួយ​កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ដឹកនាំដោយ​ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ ធ្វើការបង្ក្រាប​ឃាត់ខ្លួន​ក្រុមក្មេង​ទំនើង​សរុបចំនួន​ ១៥នាក់ (ប្រុស)​ ដែលបានធ្វើសកម្មភាព​ ប្រើប្រាស់​មួក​សុវត្ថិភាព​ ដុំថ្ម​ វាយ​ និងគប់​គ្នា​ នៅចំណុចទំនប់៥២ ស្ថិតក្នុងភូមិប៉ាលហាល​ ឃុំរីរាយ​ ស្រុករវៀង​ ខេត្តព្រះវិហារ​ កាលពីថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ វេលាម៉ោង ១៥៖៣០នាទី​។

បច្ចុប្បន្ន​ ក្រុម​ក្មេងទំនើង​ខាងលើ​ បានបញ្ចូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed