ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ព្រះវិហារ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦

ខេត្តព្រះវិហារ៖ គ្រឿងញៀនសរុបប្រមាណ ជាង ១,៣០៥គីឡូក្រាម ដែលជាវត្ថុតាងបង្ក្រាប និងចាប់យកបាននាពេលកន្លងមកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះធ្វើឡើងនៅបរិវេណស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ពិធីដុតបំផ្លាញនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed