ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ព្រះវិហារ  ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

ខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងពិធីបំផ្លាញគ្រឿងញៀន និងសារធាតុញៀន ដែលសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចូលរួមក្នុងពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស អង្គការដៃគូ និងប្រជាពលរដ្ឋជាច្រើនរូប។
ពិធីនេះមានគោលបំណងបន្តលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សង្គមទាំងមូល ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀននៅកម្ពុជា។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed