ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ប៉ុន្មានសប្តាហ៍មុន ឯកឧត្តម កឹម សុខា បានអញ្ជើញមកជួបសម្តេចនៅផ្ទះ មុនពេលដែលឯកឧត្តមអញ្ជើញទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។
សម្តេចតេជោ បានបន្តថា នៅថ្ងៃនេះ រួមជាមួយលោកជំទាវ និងកូនស្រី ឯកឧត្តម កឹម សុខា បានមកសួរសុខទុក្ខសម្តេចម្តងទៀត ដែលជំនួបនេះបានចំណាយពេលជជែកគ្នាយ៉ាងស្និទ្ធស្នាលរហូតដល់ ៣ម៉ោង (ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១២:០០)។
ក្នុងឱកាសនោះ សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចបាននិយាយច្រើនជាមួយក្មួយស្រី កឹម មនោវិទ្យា ហើយបានវាយតម្លៃថា ក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed