ចេញផ្សាយ÷ថ្ងៃអង្គារ ទី 20 ខែមករា ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវី អនឡាញ

មែនទែនទៅ ខ្ញុំដឹងនៅបញ្ហារបស់បងប្អូន ដែលស្នើសុំ និងបន្តលក់ ពីព្រោះ ទី1. ខ្លាចបាត់បង់ផលប្រយោជន៍ពីការជួលលក់ ទី2. ខ្លាចបាត់ម៉ូយនៅទីតាំងចាស់ ទី3. ខ្លាចឆ្ងាយពេក ពិបាកនៅក្នុងមធ្យោបាយធ្វើដំណើរ។ តើធ្វើយ៉ាងណា ទើបយើងបន្តមធ្យោបាយនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា? កម្ពុជាយើងបច្ចុប្បន្នមិនដូចជំនាន់មុននោះទេ មិនមែនលក់ដូរតាមគ្រែនិងតាមផ្លូវទេ គឺគេឡើងដល់ផ្សារទំនើបអស់ហើយ។ ដូច្នេះហើយគឺមុននឹងក្រោយទេគឺគេឈប់លក់បន្ត ទិញនៅទីនោះហើយ។

តើបងប្អូនចង់ដើរឱ្យទាន់គេឬក៏លក់ដូរបែបហ្នឹងបន្ត? សម្រាប់អ្នករកស៊ីមានច្បាប់3 ដើម្បីបានលុយ ដើម្បីកិត្តិយសនិងដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅរកដើរទៅមុខ។ ប៉ុន្តែបើបងប្អូនធ្វើបែបហ្នឹងគឺប្រឆាំងច្បាប់រកស៊ី បន្តិចទៀតនឹងគឺលែងមានអ្នកទិញ ពីព្រោះបងប្អូន ធ្វើសកម្មភាពតវ៉ា គ្មានអ្នកណាគាំទ្រនោះទេ ថែមទាំងគេស្អប់ទៀត។ សម្ពាធដែលបងប្អូនបង្កើតឡើងគឺធ្វើឲ្យបងប្អូនបាត់បង់នៅកិត្តិយស មានឈ្មោះថាជាអ្នកបង្កបំផ្លាញជាតិនិងបំផ្លាញជីវិត។ តើអ្វីទៅបង្កបំផ្លាញជាតិ និង បំផ្លាញជីវិត? សូមបងប្អូនគិត សាលារាជធានីភ្នំពេញខំអភិវឌ្ឍន៍ជាតិប៉ុន្តែបងប្អូនប្រឆាំងការអភិវឌ្ឍន៍ជាតិ ហ្នឹងហើយគឺបំផ្លាញជាតិហ្នឹង មិនតែប៉ុណ្ណឹងទេ បំផ្លាញជីវិតថែមទៀត ដូចជា ឡានសង្គ្រោះបន្ទាន់ ធ្វើដំណើរតាមផ្លូវហ្នឹង បងប្អូនក៏ដឹងដែរ ប៉ុន្តែឡានពេទ្យគឺមិនអាចធ្វើដំណើរបាន គឺបងប្អូនបាន សម្លាប់ជីវិត របស់អ្នកជំងឺ។ មិនតែប៉ុណ្ណោះកំហុសកកស្ទះការធ្វើដំណើររបស់ប្រជាពលរដ្ឋពួកគាត់ត្រូវធ្វើការងាយផ្សេងៗ។ សូម្បីតែឡានអគ្គីភ័យ ក៏មិនអាចទៅជួយសង្គ្រោះ ដើម្បីពន្លត់អគ្គីភ័យ ឱ្យទាន់ពេលវេលាដែរ ព្រោះតែការលក់ដូររបស់បងប្អូន។ បងប្អូនសាកស្រមៃទៅ តើបងប្អូនធ្វើខុស ឬក៏ធ្វើត្រូវ? ឥឡូវ សាលារាជធានីភ្នំពេញ គឺគិតពីបងប្អូន រៀបចំកន្លែងល្អសមរម្យ ត្បិតថាឆ្ងាយបន្តិច ប៉ុន្តែល្អដល់រយៈពេលវែង បន្តិចទៀតទីក្រុង មានការអភិវឌ្ឍ នានា បើសិនជាបងប្អូនមិនអភិវឌ្ឍន៍ការលក់ដូរឲ្យទាន់ពេលវេលាទេ គ្មានទេ ផលប្រយោជន៍ទៀត គឺដូចជាបោកឆ្នាំងបាយ ខ្លួនឯងចោលអញ្ចឹង។ រួចឥឡូវហ្នឹង មានផលប្រយោជន៍ច្រើនណាស់សម្រាប់បងប្អូន មិនបង់ថ្លៃជួលរយៈពេល 2 ឆ្នាំ ប្រើប្រាស់ទឹកភ្លើង មិនគិតលុយកន្លះឆ្នាំ កន្លែងលក់ដូរធំទូលាយស្អាត មានអនាម័យ មានចំណត បន្ទប់ទឹកអនាម័យ គឺល្អទីបំផុតសម្រាប់អ្នករកស៊ី។ អ្នករកស៊ី គេមានច្បាប់អ្នករកស៊ី គឺរាល់ការដោះដូរផលប្រយោជន៍ ការដោះដូរផលប្រយោជន៍ប៉ុណ្ណឹងត្រឹមត្រូវដែរឬទេ? កុំជឿសម្ដីគេ ត្រូវជឿលើខ្លួនឯងហើយគិតនិងពិចារណា សួរថា ត្រឹមត្រូវដែរឬទេ? ខ្ញុំមើលឃើញការរៀបចំរបស់សាលារាជធានីភ្នំពេញ មិនបានបំផ្លាញ ផលប្រយោជន៍ របស់បងប្អូន ប៉ុន្តែគិតជំនួសឱ្យបងប្អូន រយៈពេលវែង ដើម្បីឱ្យបងប្អូនបន្តធ្វើទំនើបកម្មរកស៊ីគឺកាន់តែទំនើប លក់បានលុយ លក់បានទាំងកិត្តិយស និងការលក់ទាន់សម័យកាល។ ពិបាកដំបូងប៉ុន្តែល្អរយៈពេលវែង ទើបលោកពូ ឯកឧត្តមអភិបាលរាជធានីភ្នំពេញឃួង ស្រេង ប្រាប់បងប្អូនថា កុំបារម្ភបើខ្វះអង្ករហូប គឺលោកពូឯកឧត្តម ជួយឧបត្ថម្ភបងប្អូនទៀត សូមគិតមើលទៅទំហំចិត្តរបស់លោកពូឯកឧត្តម តើគិត និងបារម្ភ ចំពោះបងប្អូននៅក្នុងកម្រិតណា? ខិតខំធ្វើគ្រប់យ៉ាង ដើម្បីនរណា? គឺដើម្បី បងប្អូនទាំងអស់គ្នា ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាយល់និងបន្តចូលរួមសហការ ដើម្បីការអភិវឌ្ឍន៍ជាតិ និងការជួយខ្លួនឯង។

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed