ចេញផ្សាយដោយ÷វីស៊ីអេស ធីវី អនឡាញ
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧត្តមសេនីយ៍ទោ ស្រី សារូ អតីតនាយសេនាធិការរង កងពលតូចលេខ៧០ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ផ្លូវលេខ១១៨ សង្កាត់ផ្សាដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បាននាំយកនូវបច្ច័យចូលបុណ្យចំនួន ១លានរៀលផងដែរ។

