ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
ខេត្តព្រះវិហារ÷ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម-អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការផ្សព្វផ្សាយអំពី ការប្រើប្រាស់ថង់ប្លាស្ទិច និងសុវត្ថិភាពចរាចរណ៍ ជូនយុវជនប្រចាំអនុវិទ្យាល័យព្រះឃ្លាំង។
វគ្គនេះមានការចូលរួមពីយុវជនសរុប ៥៣នាក់ រួមមានយុវជនប្រចាំសាលា ២៨នាក់ (ស្រី២១នាក់) និងយុវជនជ្រើសរើសថ្មី ២៥នាក់ (ស្រី២៥នាក់) ស្ថិតនៅភូមិអន្លុងស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោមវត្តមានលោក ឈិន ប៊ុនហ៊ាន ប្រធានកិត្តិយសក្លឹបយុវជន។
ក្នុងឱកាសនោះ លោក ឈិន ប៊ុនហ៊ាន បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងឲ្យយុវជនយល់ដឹងអំពី ប្រវត្តិ និងគោលការណ៍គ្រឹះចលនាអន្តរជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីយុវជនកាកបាទក្រហម និងជាពិសេស វិជ្ជាសង្គ្រោះបឋម ដើម្បីអាចជួយសង្គ្រោះ និងបម្រើសង្គមបានប្រសើរជាងមុន៕

