ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
(ភ្នំពេញ)÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរវាងក្រុមការងារចម្រុះកម្ពុជា កូរ៉េ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដែលទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ការកោតសរសើររបស់សម្តេចក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាសម្តេចហ៊ុន សែន សូមឲ្យកូរ៉េខាងត្បូងផ្តល់នៅព័ត៌មានទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។ ការស្នើរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦៕

