ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
(កំពង់ចាម)÷សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបិទបញ្ចប់ នាព្រឹកថ្ងៃទី២៩មករាឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការពេញមួយថ្ងៃទី២៨មករា។
ពិធីនេះ បានប្រព្រឹត្តិទៅ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សារឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម។
របាយការណ៍អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញថា រយៈពេលពេញមួយឆ្នាំ២០២៥ កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ចាមបានខិតខំ ទាំងកម្លាំងកាយចិត្ត សម្រេចសមិទ្ធផលធំៗជាច្រើន និងចូលរួមអនុវត្ត កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា៕

