ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥
ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត
នៅថ្ងៃទី១៦_ខែធ្នូ_ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំ និងចាត់កម្លាំងអន្តរាគមន៍ ដោយប្រើប្រាស់ឯកសណ្ឋានស៊ីវិល ធ្វើការចេញល្បាតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗដែលងាយរងគ្រោះនានា ព្រមទាំងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាករណីលួច ករណីការផ្តល់បណ្តាញព័ត៌មានទៅឲ្យភាគីថៃ នៅក្នុងភូមិសាស្រ្តក្រុងសំរោង ក្នុងគោលបំណងដើម្បីរក្សាទ្រព្យសម្បតិ្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន ។

