អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្ដមអនុរដ្ឋមន្ត្រីការបរទេស បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា…
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស…
កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារដ្ឋធានីហាណូយ។…
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum – AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។…
អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
ចេញផ្សាយ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ក្រុងតាខ្មៅ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក ឃឹម សំភារ ប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី…
បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ អែក សុវណ្ណារ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បុរសបែកថ្នាំខាលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ…
អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ចេញផ្សាយ ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ…
ករណីឃាតកម្មគិតទុកជាមុន ជនជាតិចិនចាក់សម្លាប់ជនជាតិចិនគ្នាឯង រួចដាក់សពក្នុងរថយន្តយកទៅប្លុងចោលនៅក្នុងខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ៤នាក់!
(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តសេនីយ៍ទោ…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងម្នាក់ជាអ្នកទទួលផលចោរកម្ម
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ពួនស្ទាក់ បង្រ្កាបបទល្មើស លួចឆក់ប្លន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលេខ២៧១ (មុខពេទ្យសហព័ន្ធរុស្ស៊ី) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្ស័យពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន ០១គ្រឿង…
នគរបាលពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីប៉ុនប៉ងប្រព្រឹត្តអំពើលួច និងកាន់កាប់អាវុធដោយខុសច្បាប់ (ដាវដែកកែច្នៃ ដែកទីប និងកូនកាំបិត ដែកកាប់ ដុំថ្ម និងជំពាមកៅស៊ូ)
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០១៖២០នាទី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងប្រព្រឹត្តអំពើលួច និងកាន់កាប់អាវុធដោយខុសច្បាប់ (ដាវដែកកែច្នៃ ដែកទីប និងកូនកាំបិត ដែកកាប់ ដុំថ្ម និងជំពាមកៅស៊ូ)។ ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ទី១.ឈ្មោះ ជួប រ៉ូ ភេទប្រុស…
