តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេខ្លោង Online scam ចំនួន៧នាក់ដាក់ពន្ធនាគារ
ចេញផ្សយ÷ថ្ងៃសៅរ៍ទី 7 ខែមីនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ៖ ក្រុមជនត្រូវចោទជាមេខ្លោងចំនួន៧នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមដីកាសម្រេចចំនួន៧ផ្សេងគ្នារបស់លោក ឡោ…
ស្ថានភាពស្ថានីយ៍ និងតម្លៃប្រេងឥន្ធនៈក្នុងខេត្តព្រះវិហារ គិតត្រឹមល្ងាចថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦!
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារថ្ងៃសុក្រទី ៦ ខែមីនា ឆ្នាំ ២០២៦ យោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ស្ដីពីទិន្នន័យ និងតម្លៃនៅតាមស្ថានីយ៍ប្រេងឥន្ធនៈក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ បានបង្ហាញថា ក្នុងចំណោម ២០៩ ស្ថានីយ៍ និងដេប៉ូទូទាំងខេត្ត មានប្រមាណ ៧០% កំពុងដំណើរការលក់ជូនអតិថិជនជាធម្មតា ក្នុងនោះដេប៉ូប្រមាណ ៣០% បានផ្អាកបណ្តោះអាសន្ន គឺដោយសារអស់ស្តុក និងកំពុងបញ្ជាទិញចូលមកវិញ ដើម្បីបើកលក់ធម្មតាក្នុងពេលឆាប់ៗ។ ដោយឡែក តម្លៃលក់រាយជាក់ស្តែង៖ ð នៅតាមស្ថានីយ៍ស្តង់ដារ៖ សាំងធម្មតា…
សម្ដេចធិបតីឱ្យក្រសួងពាក់ព័ន្ធតាមដានឱ្យជាប់ចំពោះការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងការលក់ដូរក្នុងប្រទេស
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅរសៀលថ្ងៃសុក្រទី៦ ខែ មីនា ឆ្នាំ២០២៦នេះ ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ទៅក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា ជាពិសតម្លៃលក់ និងការប្រើប្រាស់នៅក្នុងស្រុក ចៀសវាងការដំឡើងថ្លៃហួសហេតុ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី…
ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត “គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ពិសេសការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សសំដៅពង្រឹង “សុខដុមនីយកម្មក្នុងសហគមន៍” លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃគ្រប់ក្រសួង ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធ, ទាំងថ្នាក់ជាតិ…
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម”
(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម” ដែលមានវត្តមានចូលរួមពីតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងអង្គទូត និងវិស័យឯកជនជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនអាស៊ាន និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់កាន់តែស៊ីជម្រៅ…
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួចទូរស័ព្ទដៃក្នុងរថយន្ដ នៅសង្តាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង…
ឃាត់ខ្លួនក្រុមក្មេងទំនើង ១៥នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ករណីហិង្សាដោយចេតនា ប្រើប្រាស់មួកសុវត្ថិភាព ដុំថ្ម វាយ និងគប់ដាក់គ្នាទៅវិញទៅមក
(ព្រះវិហារ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំដោយផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន ១៥នាក់ (ប្រុស) ដែលបានធ្វើសកម្មភាព ប្រើប្រាស់មួកសុវត្ថិភាព ដុំថ្ម វាយ និងគប់គ្នា នៅចំណុចទំនប់៥២ ស្ថិតក្នុងភូមិប៉ាលហាល…
កម្ពុជា កំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ
(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចធិបតី បានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធទំនើប គឺជាគ្រឹះនៃប្រសិទ្ធភាពសេដ្ឋកិច្ច។ ក្នុងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ…
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយសប្បុរសជនម៉ាឡេស៊ី ចែកជូនពលរដ្ឋ ៨០គ្រួសារ ក្នុងឱកាសខែបួសរ៉ាម៉ាឌន
(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារពីសប្បុរសជនប្រទេសម៉ាឡេស៊ី ដើម្បីចែកជូនដល់បងប្អូនសាសនិកឥស្លាមចំនួន ៨០គ្រួសារ ដែលកំពុងរស់នៅ និងប្រកបមុខរបរលើផ្ទះបណ្តែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលនេះគឺជាការជួយសម្រាលបន្ទុកជីវភាពបានមួយកម្រិតធំ ដល់បងប្អូនដែលកំពុងអនុវត្តកាតព្វកិច្ចបួសក្នុងក្នុងឱកាសខែបួសរ៉ាម៉ាឌន។ ឯកឧត្តម អែល សៀត មានប្រសាសន៍ថា ការចែករំលែកអាហារក្នុងខែរ៉ាម៉ាឌន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម ហើយវាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពដែលមានគុណតម្លៃខ្ពង់ខ្ពស់ផ្នែកវិញ្ញាណ និងសង្គម តាមរយៈការចែករំលែកជួយកាត់បន្ថយគម្លាតរវាងអ្នកមាន…
អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ នៅក្នុងឱកាសនៃជំនួប, លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។…
