ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

(ស្ទឹងត្រែង)៖ នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ កើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។ កំណើតកូនផ្សោតថ្មីជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផលដែលកើត​ចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម…

កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២៖៣៥នាទី ត្រង់ចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក…

សេចក្ដីជូនដំណឹង ស្តីពីការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្ដីជូនដំណឹង ស្តីពីការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្តីជូនដំណឹង ស្តីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

សេចក្តីជូនដំណឹង ស្តីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំង Online Scam ក្នុងបុរីពិភពថ្មីផ្សារដីហុយ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក…

ចោរដាច់យ៉ៃលួចកាត់ចេកខ្ចីគេ ១ស្ទោង លីទាំងយប់ សមត្ថកិច្ចប្រទះឃើញក្របួចជាប់

(កណ្ដាល)៖ បុរសជាមុខសញ្ញាញៀនថ្នាំម្នាក់ ដែលទើបនឹងចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ០១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ សុន ជីវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ភ្លាមៗបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានផ្លែចេកខ្ចី ០១ស្ទោង និងកាំបិតកញ្ចែត…

សមត្ថកិច្ចបង្ក្រាបទីតាំង Online Scam នៅកំពង់ស្ពឺ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

(កំពង់ស្ពឺ)៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ ក្នុងនោះរួមមាន ជនជាតិឥណ្ឌូណេស៊ី ចំនួន៦នាក់ (ស្រី្ត ៤នាក់) និងជាតិខ្មែរចំនួន០១នាក់ ជាអ្នកបើកបរ និងយាមទីតាំង។ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចបានដកហូតសម្ភារៈប្រើប្រាស់សម្រាប់សកម្មភាពល្មើសច្បាប់មួយចំនួនធំ រួមមាន: ទូរសព្ទដៃ ៥៩គ្រឿង,…

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បន្តឃាត់ខ្លួនជនបរទេសចំនួន៩នាក់ នៅខណ្ឌច្បារអំពៅ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញខុសច្បាប់

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់។ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងបច្ចេកទេសមួយចំនួន រួមមាន…

កូនអភិបាលស្រុក បុកក្មេងអូសជាង ២០ម៉ែត្រ ចុះពីលើឡានមក បោះសម្តីថា បើងាប់សងហែង២ម៉ឺនបញ្ចប់រឿង

ស្គាល់អត្តសញ្ញាណហេីយ បុរសដែលបេីករថយន្តបុកក្មេ-ងរបួសធ្ងន់ធ្ងរហេីយបោះសម្ដីថា សង២ម៉ឺនដុល្លារបញ្ចប់រឿងនោះ មានឈ្មោះ សាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស (ជាកូនអភិបាលស្រុកមួយ ក្នុងខេត្តកំពង់ចាមផងដែរ) ។ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសខាងលេីសង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួ-សធ្ង-ន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លា-ប់សងតែ២ម៉ឺនបញ្ចប់រឿងចប់ហេីយ” (ខណៈក្មេងរងគ្រោះស្ថិតក្នុងសភាពធ្ង-ន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិនទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី គឺជាការប្រមា-ថជីវិតជនរងគ្រោះខ្លាំងណាស់ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មានការខឹងសំម្បារយ៉ាងខ្លាំង…

សមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមអនឡាញក្នុងបុរីប៉េងហួត ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិន ១៩នាក់

(ភ្នំពេញ)៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះ បង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារៈភស្តុតាងរួមាន: ទូរសព្ទដៃ ១២៣គ្រឿង, កុំព្យូទ័រ All in One ០៨ គ្រឿង, ម៉ូនីទ័រ ០២ គ្រឿង ,…