Month: February 2026

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងក្នុងគ្រប់កម្រិតនាពេលកន្លងមក…

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះអគ្គីភ័យឆាបឆេះផ្ទះ!

ចេញផ្សាយ÷ថ្ងៃសៅរ៍ទី 7 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ជានិច្ចកាល​តែងតែ​បន្ត​ដឹកនាំ​ក្រុមការងារកង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្សធម៌​ដោយបានចុះសួរសុខផ្ទាល់ និងនាំយកសម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​បរិច្ចាគ​នូវថវិកាផ្ទាល់ខ្លួន និង​មានការ​ចូល​ឧបត្ថម្ភ​ពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៌ចូលរួមឧបត្ថម្ភ​គាំទ្រ​តាមរយៈ​ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ​ ជាបន្តបន្ទាប់នាពេលកន្លងមកផងដែរ។ ជាក់ស្តែងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​​ ក្រោមស្មារតីមនុស្សធម៌ និងវប្បធម៌ចែករំលែកក្នុងនាមខ្មែរស្រលាញ់ខ្មែរ ជួយ​គ្នាក្នុងគ្រាលំបាក​​ បន្ទាប់​ពីទទួលនូវព័ត៌មានពីក្រុមការងា​រ​​​…

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 7 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម…

កាត់ទោសពលរដ្ឋខ្មែរ២នាក់ដាក់ពន្ធនាគារអស់១ជីវិត, ថៃ៣នាក់និងខ្មែរ៥នាក់ រួចផុតពីបទចោទរឿងគ្រឿងញៀនជាង ២៥០គីឡូក្រាម

ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 7 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ស្ទឹងត្រែង)តុលាការខេត្តស្ទឹងត្រែងកាត់ទោសជនជាតិខ្មែរ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងឲ្យជនជាតិថៃ ៣នាក់ ខ្មែរ ៥នាក់ទៀតរួចផុតពីបទចោទ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនជាង ២៥០គីឡូក្រាម កាលពីឆ្នាំ២០២៤។ អ្នកនាំពាក្យតុលាការខេត្តបានឲ្យដឹងនៅថ្ងៃទី៦ កុម្ភៈនេះថា ជនជាប់ចោទ អ៊ាប សុឃីម (ក្នុងឃុំ) និង ឈ្មោះ ម៉េត វុទ្ធី (ក្រៅឃុំ) ត្រូវដាក់ទោសអស់មួយជីវិត…

ឧត្តុនិយមកម្ពុជាព្រមានពីព្យុះខែប្រាំងឈ្មោះ ពែនញ៉ា ដែលនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់គ្រប់តំបន់

ចេញផ្សាយ÷ ថ្ងៃសុក្រ ទី 6 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ក្រសួងធនធានទឹក និងឧទ្តុនិយមកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញការព្រមានរបស់ខ្លួនស្ដីពីលទ្ធភាពភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ និងផ្គររន្ទះ ចន្លោះពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ កុម្ភៈ ដោយសារតែព្យុះត្រូពិកខែប្រាំង ឈ្មោះ ពែនញ៉ា។ ឥឡូវនេះ ព្យុះត្រូពិក ពែនញ៉ា ដែលជាព្យុះទី២ប្រចាំរដូវកាលទីហ្វុងឆ្នាំ ២០២៦ កំពុងវាយប្រហារក្បែរកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីន…

ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 5 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងនាមអង្គសន្និបាតទាំងមូល…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ត្រៀមគោរពរាយការណ៍ជូនសម្ដេចធិបតី នាយករដ្ឋមន្រ្តី ក្នុងពិធីបិទនៅរសៀលនេះ!

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 5 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន…

ចាប់រថយន្តដឹកជ្រូកចេញពីប្រទេសឡាវចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ដែលពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 5 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ទាំង១១ប្រធានបទ!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ពីវេទិកាអធិបតីនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គសន្និបាត យកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ លើប្រធានបទចំនួន១១ ក្នុងដំណើរការសន្និបាត ដែលនឹងបន្តរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។ ប្រធានបទទាំង១១ ដែលប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់នោះរួមមាន៖ ១.បទអន្តរាគមន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន…

សម្តេចតេជោ ហ៊ុន សែន៖ សូមអនុមោទនាពិធីបុណ្យ មាឃបូជា

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖ ១-…

You missed