Month: February 2026

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន…

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករាឆ្នាំ២០២៦និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភះឆ្នាំ២០២៦

ចេញផ្សាយ÷ថ្ងៃចន្ទ ទី 2 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយអនុវត្តតាមគោលការណ៍ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២ខែកុម្ភះឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករាឆ្នាំ២០២៦និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភះឆ្នាំ២០២៦ ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ ។…

អបអរសាទរផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបានរយ:ពេល១ឆ្នាំហើយ

ចេញផ្សាយ÷ថ្ងៃចន្ទ ទី 2 តែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។ ផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់…

ឯកឧត្តម អភិសន្តុិបណ្ឌិត ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនក្មួយៗ នៅវិទ្យាល័យអប់រំពិសេសសៀមរាប

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អភិសន្តុិបណ្ឌិត ស សុខា ក្នុងនាមស្ថាបនិកក្លិបបាល់ទាត់ វិសាខា បានចូលរួមជាមួយគណៈគ្រប់គ្រង និងក្រុមកីឡាករ នៃក្លិបបាល់ទាត់ វិសាខា ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា សម្ភារប្រើប្រាស់ ជូនដល់គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសសៀមរាប សម្រាប់ផ្គត់ផ្គង់ក្មួយៗដែលមានពិការភាព កំពុងស្នាក់នៅ និងរៀនសូត្រក្នុងវិទ្យាល័យនេះ។ ក្រុមការងារ នៃក្លិបបាល់ទាត់ វិសាខា ក៏បានរៀបចំអាហារសាមគ្គីជូនក្មួយៗ…

You missed