Month: February 2026

ជនសង័្សយប្រេីកាំបិតធាក់​ម៉ូតូប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះនិងរាយខ្សែលួសកាត់ផ្លូវប៉ុនប៉ងប្លន់ត្រូវបានស​មត្ថកិច្ចនគរ​បាលស្រាវជ្រាវបង្រ្កាបឃាត់ខ្លួននៅស្រុកសង្កែ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅថ្ងៃទី១១ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​ស្របតាមអនុសាស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តម​ នាយឧត្តសេ​​នីយ៍​ ស​ ថេត​ អគ្គស្នង​ការនគរបាលជាតិនិងក្រោមបញ្ជាដឹក​​នាំរបស់លោកឧត្តមសេនី​យ៍ទោ​ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោ​ក​វរសេនី​យ៍​ទោ​យុត​ តុងហូ​ អធិការនគរ​បាលស្រុកសង្កែ​ បានដឹក​នាំកម្លាំងជំ​នាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វេីការ​ស្រាវជ្រាវរហូតកំណត់មុខ​សញ្ញាបាននិងឈានដល់​ការឃ-ាត់ខ្លួនជនសង័្សយឈ្មោះចា​ន់​ធាវិសា ភេទប្រុស អាយុ​១៩​ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់​ដំបង ឃុំរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង ដោយដកហូតបាន៖ -ម៉ូតូចាស់ជាមធ្យោបាយជិះធ្វេី​ស​កម្មភាពចំនួន០១គ្រឿង -ទូរស័ព្ទដៃចំនួន០២គ្រឿងជារបស់​​ជនរងគ្រោះ។ សូមជម្រាបជូនថា​កាលពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ២០២៦ វេលា​ម៉ោង២០.០០នាទីនៅចំ​ណុចក្រុម​ ទី១៣ ភូមិតាកុក ឃុំន​រា…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសអន្តរស្ថាប័នដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,…

ក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម រឿងវិរកងទ័ពជួរមុខ ម្នាក់ត្រូវបានលោកអភិបាលស្រុករវៀង ចោទប្រកាន់ រើសអើង និន្នាការនយោបាយ ពេលនេះ អភិបាលខេត្តព្រះវិហារ ចេញសេចក្តី ណែនាំលោកអភិបាលស្រុកហើយ

ចេញផ្សាយ÷ថ្ងៃពុធ ទី 11 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ លោក គិម រិទ្ធី អភិបាលនៃគណះអភិបាលខេត្តព្រះ វិហារ បានចេញលិខិត មួយ ណែនាំទៅកាន់ លោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុករវៀង ឲ្យបញ្ឈប់ការ រើសអើង ឬប្រកាន់និន្នាការនយោបាយ ដោយត្រូវ បំរើពលរដ្ឋ ដោយស្មោះ ត្រង់ ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព និងត្រូវ…

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋតាមរយៈជម្រើសសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការការពារទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា…

ជនសង្ស័យជាង៨០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 10 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤…

គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ_ភ្នំឧដុង្គ)

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តកណ្តាល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។ ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ…

ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថាន ERIA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកសាស្ត្រាចារ្យ…

ផ្ទុះការតវ៉ាពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតសករបស់ថៃ

ជនផ្សាយ÷ថ្ងៃចន្ទ ទី 9 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាយ (បាងកក)៖ ក្រុមសិស្សនិស្សិត និងប្រជាជនរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅឯមណ្ឌលបោះឆ្នោតមួយនៅក្នុងខេត្ត Pathum Thani កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រឆាំងនឹងអ្វីដែល ពួកគេចោទថាជាភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីពួកគេត្រូវបានរារាំងមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត ហើយកាមេរ៉ាសុវត្ថិភាព ត្រូវបានរាយការណ៍ថាត្រូវបានបិទ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។ នៅម៉ោងប្រហែល ៩៖០០នាទីយប់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ មានសិស្សនិស្សិត និងប្រជាជនជាង…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។ ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត…

You missed