Category: ព័ត៌មានសន្តិសុខសង្គម

កាត់ទោសពលរដ្ឋខ្មែរ២នាក់ដាក់ពន្ធនាគារអស់១ជីវិត, ថៃ៣នាក់និងខ្មែរ៥នាក់ រួចផុតពីបទចោទរឿងគ្រឿងញៀនជាង ២៥០គីឡូក្រាម

ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 7 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ស្ទឹងត្រែង)តុលាការខេត្តស្ទឹងត្រែងកាត់ទោសជនជាតិខ្មែរ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងឲ្យជនជាតិថៃ ៣នាក់ ខ្មែរ ៥នាក់ទៀតរួចផុតពីបទចោទ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនជាង ២៥០គីឡូក្រាម កាលពីឆ្នាំ២០២៤។ អ្នកនាំពាក្យតុលាការខេត្តបានឲ្យដឹងនៅថ្ងៃទី៦ កុម្ភៈនេះថា ជនជាប់ចោទ អ៊ាប សុឃីម (ក្នុងឃុំ) និង ឈ្មោះ ម៉េត វុទ្ធី (ក្រៅឃុំ) ត្រូវដាក់ទោសអស់មួយជីវិត…

ចាប់រថយន្តដឹកជ្រូកចេញពីប្រទេសឡាវចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ដែលពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 5 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA…

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន…

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករាឆ្នាំ២០២៦និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភះឆ្នាំ២០២៦

ចេញផ្សាយ÷ថ្ងៃចន្ទ ទី 2 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយអនុវត្តតាមគោលការណ៍ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២ខែកុម្ភះឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករាឆ្នាំ២០២៦និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភះឆ្នាំ២០២៦ ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ ។…

សម្តេច ម៉ែន សំអន ៖ គ្រប់អង្គភាពពាក់ព័ន្ធនៃខេត្ត​ស្វាយ​រៀង​ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើលស្គែម​អន​ឡាញ ដើម្បីធានាបាននូវសុវត្ថិភាព ជំនឿទុកចិត្តសម្រាប់ភ្ញៀវ​ទេសចរណ៍​និងអ្នកវិនិយោគ

ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 31 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណ​បក្សប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្ត​ស្វាយរៀង បានក្រឿនរំលឹកដល់គ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត​ស្វាយ​រៀងត្រូវយក ចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើល​បច្ចេកវិទ្យា (ស្គែមអនឡាញ) ដើម្បីធានាបាននូវសុវត្ថិភាព ជំនឿ​ទុកចិត្ត សម្រាប់ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគ ដែលមាន​បំណង​ចង់មកទស្សនា និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការក្រើនរម្លឹកនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ​របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្តាល នាព្រឹកថ្ងៃទី៣១ ខែមករា…

ជនសង្ស័យ៤នាក់ ស្រី១នាក់ ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលពីម៉ោង៣ទៀបភ្លឺ លើមហាវិថី៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវបានបង្ក្រាប

ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 31 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (កណ្ដាល)អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្ងៃទី៣០ខែមករាឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយ ផ្នែកជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវឈានដល់ការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ម៉ូតូ) លើផ្លូវ៦០ម៉ែត្រភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ…

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!

ចេញផ្សាយ÷ថ្ងៃសុក្រ ទី 30 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង…

មេប៉េអឹមខេត្តបន្ទាយមានជ័យណែនាំដល់ការិយាល័យជំនាញទាំងអស់ក្តាប់​ឱ្យជាប់នូវរាល់មហិច្ឆតាប៉ុនប៉ងបង្កអសន្តិសុខ ចលាចល ការញុះ​ញង់​ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល

ចេញសាយដោយ÷ វីស៊ីអេស ធីវីអនឡាញ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានណែនាំដល់ការិយាល័យជំនាញទាំងអស់ ជា​ពិសេសតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការ​សន្តិសុខ សម្រាប់ឆ្នាំ២០២៦ ត្រូវពង្រឹងយន្តការប្រមូលផ្តុំ និងការគ្រប់​គ្រងព័ត៌មាន បម្រើឱ្យព្រឹត្តិការណ៍សំខាន់ៗ និងក្តាប់ឱ្យជាប់នូវរាល់មហិ​ច្ឆតា​ប៉ុនប៉ងបង្កអសន្តិសុខ ចលាចល ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្តាប់ធ្នាប់ និងអំពើភេវរកម្ម ការញុះញង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំ​រាជរដ្ឋាភិបាល និងពង្រឹងយន្តការស្រាវជ្រាវបង្ក្រាបរាល់បទល្មើស​ព្រហ្មទណ្ឌ។ ការណែនាំនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍​លទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ និងផ្សព្វ​ផ្សាយនូវប្រសាសន៍ណែនាំរបស់លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា…

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសន្តិសុខ!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការការពារសន្តិសុខ មានផែនការ ការពារសន្តិសុខ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)។ ផែនការការពារសន្តិសុខ សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ ផែនការ ការពារសន្តិសុខ…

កម្ពុជាបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា៧២៩នាក់ តាមយន្តហោះពិសេស ពាក់ព័ន្ធការឆបោកតាមអនឡាញ និងគ្មានលិខិតឆ្លងដែន

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 29 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ច បានបណ្តេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam) ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា…

You missed