ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
(ខេត្តកំពង់ចាម) ក្រសួងអភិវឌ្ឍន៍ជនបទ ÷
ដោយទទួលបានសំណូមពរពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៃឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នើសុំឱ្យមានការសាងសង់សំណង់សិល្បការ្យថ្មីមួយកន្លែង ស្ថិតនៅលើខ្សែផ្លូវ១ខ្សែ ប្រវែងសរុប ១០,០១គ.ម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង ចុះពិនិត្យស្ថានភាពទីតាំងជាក់ស្ដែង។ តាមរយៈការចុះពិនិត្យជាក់ស្ដែងឃើញថា សំណង់សិល្បការ្យ ១កន្លែងនេះ មានសភាពចាស់ទ្រុឌទ្រោម មានលក្ខណៈតូចចង្អៀត (ទទឹង ៤ម៉ែត្រ) និងអាចមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសការធ្វើដំណើរនៅយប់ ទើប ឯកឧត្តមរដ្ឋមន្ដ្រី បានឱ្យមន្ដ្រីបច្ចេកទេសក្រសួង ពិនិត្យលទ្ធភាពសាងសង់សំណង់ថ្មីដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ។
គិតត្រឹមថ្ងៃនេះ សំណង់លូប្រអប់ថ្មី ដែលទទឹងប្រវែង ៧ម៉ែត្រ ត្រូវបានសាងសង់រួច ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលនេះអាចចំណងដៃថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះ ធ្វើដំណើរ និងប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលដល់នៅពេលខាងមុខនេះ៕

