ចេញសាយដោយ÷ វីស៊ីអេស ធីវីអនឡាញ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានណែនាំដល់ការិយាល័យជំនាញទាំងអស់ ជា​ពិសេសតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការ​សន្តិសុខ សម្រាប់ឆ្នាំ២០២៦ ត្រូវពង្រឹងយន្តការប្រមូលផ្តុំ និងការគ្រប់​គ្រងព័ត៌មាន បម្រើឱ្យព្រឹត្តិការណ៍សំខាន់ៗ និងក្តាប់ឱ្យជាប់នូវរាល់មហិ​ច្ឆតា​ប៉ុនប៉ងបង្កអសន្តិសុខ ចលាចល ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្តាប់ធ្នាប់ និងអំពើភេវរកម្ម ការញុះញង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំ​រាជរដ្ឋាភិបាល និងពង្រឹងយន្តការស្រាវជ្រាវបង្ក្រាបរាល់បទល្មើស​ព្រហ្មទណ្ឌ។ ការណែនាំនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍​លទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ និងផ្សព្វ​ផ្សាយនូវប្រសាសន៍ណែនាំរបស់លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃ​ទី៣០ ខែមករា ឆ្នាំ២០២៦។

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed