Category: ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦!

ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 24 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង…

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើសន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិកស្តីពីការផ្ទេរទណ្ឌិត

ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 24 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម Michel Parys ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ

ចេញផ្សាយ÷ថ្ងៃសុក្រទី 23 ខែមករាឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញការកត់សម្គាល់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវប្រាំង ការគាំទ្រពលរដ្ឋវិលពីប្រទេសថៃ និងការចូលរួមឧបត្ថម្ភគាំទ្រវីរយុទ្ធជនការពារព្រំដែន និងពលរដ្ឋភៀសសឹកដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។ ការថ្លែងយ៉ាងដូច្នេះពីឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តកំពត ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី…

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ និងបទបញ្ជា!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ ៖ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ៖ ១. ផែនការ ការពារសន្តិសុខ…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ Task Force កម្ពុជា-កូរ៉េ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្ដម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ខេត្តកណ្តាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។ ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ…

បើបងប្អូនខ្លាចលក់មិនដាច់ទេ គ្មានអង្ករហូបទេ ចាំខ្ញុំជួយអង្ករ ជាប្រសាសន៍ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 20 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវី អនឡាញ មែនទែនទៅ ខ្ញុំដឹងនៅបញ្ហារបស់បងប្អូន ដែលស្នើសុំ និងបន្តលក់ ពីព្រោះ ទី1. ខ្លាចបាត់បង់ផលប្រយោជន៍ពីការជួលលក់ ទី2. ខ្លាចបាត់ម៉ូយនៅទីតាំងចាស់ ទី3. ខ្លាចឆ្ងាយពេក ពិបាកនៅក្នុងមធ្យោបាយធ្វើដំណើរ។ តើធ្វើយ៉ាងណា ទើបយើងបន្តមធ្យោបាយនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា? កម្ពុជាយើងបច្ចុប្បន្នមិនដូចជំនាន់មុននោះទេ មិនមែនលក់ដូរតាមគ្រែនិងតាមផ្លូវទេ គឺគេឡើងដល់ផ្សារទំនើបអស់ហើយ។…

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧត្តមសេនីយ៍ទោ ស្រី សារូ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវី អនឡាញ ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧត្តមសេនីយ៍ទោ ស្រី សារូ អតីតនាយសេនាធិការរង កងពលតូចលេខ៧០ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ក្នុងជន្មាយុ៧១ឆ្នាំ…

You missed