Category: ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្រូវបានតែងតាំងនូវសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលហៅកាត់ថា “ក.ស.អ.” ដែលមានលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន…

រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងលាងសម្អាតអនាម័យ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២៣០ និងតំបន់ជុំវិញផ្សារដើមគ ដើម្បីតៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដេីម្បីលេីកកម្ពស់សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញទៀតនោះទេ ដូចនេះសូមបងប្អូនអាជីវករទាំងអស់អធ្យាស្រ័យដោយក្តីអនុគ្រោះបំផុត។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំកន្លងមកថា អ្នកលក់ដូរឥតសណ្តាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគ មានចំនួនជាង…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីចិន មានជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង…

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង…

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ…

ព្រះកុរណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១…

វីរកងទ័ពកម្ពុជាទាំង ១៨រូបបានវិលត្រឡប់មកវិញហើយ ដោយសុខសុវត្ថិភាព!!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ថ្ងៃពុធ ទី ៣១ ខែធ្នូ ២០២៥ (ប៉ៃលិន.បាត់ដំបង.ភ្នំពេញ) វីរកងទ័ពកម្ពុជាទាំង ១៨រូបបានវិលត្រឡប់មកវិញហើយ ដោយសុខសុវត្ថិភាព!! រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕

សារពិសេសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ សារពិសេសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះឡើយ។ ព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ,…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយ លោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ (ភ្នំពេញ) នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកស្រី ទឹម រដ្ឋា និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញផងដែរ។

You missed