Category: ព័ត៌មានជាតិ

សម្តេចហ៊ុន សែន សូមឲ្យកូរ៉េខាងត្បូងផ្តល់នៅព័ត៌មាន​ទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជាបានកោតសរសើរចំពោះការខិតខំ​ប្រឹង​ប្រែងរវាង​ក្រុមការងារចម្រុះកម្ពុជា កូរ៉េ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអន​ឡាញ​​ដែល​ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ការកោត​សរសើរ​របស់សម្តេចក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅ​វិមានសាមគ្គីភាព នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាសម្តេចហ៊ុន សែន សូមឲ្យកូរ៉េខាងត្បូងផ្តល់នៅព័ត៌មាន​ទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។ ការស្នើរបស់សម្តេចតេជោ…

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ចើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (កំពង់ចាម)÷សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបិទបញ្ចប់ នាព្រឹកថ្ងៃទី២៩មករាឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការពេញមួយថ្ងៃទី២៨មករា។ ពិធីនេះ បានប្រព្រឹត្តិទៅ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សារឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម។ របាយការណ៍អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញថា រយៈពេលពេញមួយឆ្នាំ២០២៥ កន្លងមកនេះ…

ក្រសួងការងារគ្រោងចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ជាលទ្ធផលនៃជំនួបនេះ ភាគីទាំង៣បានឯកភាពគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា…

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា…

សម្ដេចធិបតី៖ កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦

ចេញផ្សាយ÷ថ្ងៃអង្គារ ទី 27 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិខ្មែរ ជុំវិញការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ សម្តេចបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ហើយការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ លើកលែងតែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់លានដុល្លារ។…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំក្រុមប្រចាំបញ្ជាវេនទី៥ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំក្រុមប្រចាំបញ្ជាវេនទី៥ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ នៅនាយកដ្ឋានអង្គរក្ស។ ក្រុមប្រចាំបញ្ជាវេនទី៥ នេះ មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានអង្គរក្ស ប្រធានអង្គភាពអន្តរាគមន៍ ប្រធាននាយកដ្ឋានចារកម្ម ប្រធាន នាយកដ្ឋានសរុបផែនការ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធាន នាយកដ្ឋាននគរបាលការពារ តំណាង…

លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី អ៊ុន សុឃឿន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុន សុឃឿន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលលោកកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះ លោកមេបញ្ជាការរង បាននាំយកថវិកាសរុបចំនួន ១,០០០,០០០៛ (មួយលានរៀល) អង្ករ ៥០គីឡូក្រាម និងទឹកបរិសុទ្ធ…

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការ ស.ស.យ.ក. ខេត្តព្រៃវែង

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នេះ ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណទីស្នាក់ការ ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន ហ៊ុន ម៉ានី…

សម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយជូនកងទ័ពជួរមុខ នៃភូមិភាគទី៤ និងភូមិភាគទី៥

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញប្រគល់គ្រឿងឧបភោគ-បរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍រាយការណ៍អំពីស្ថានការណ៍ និងរបាយការណ៍សង្ខេបជូនសម្ដេច។ ឯកឧត្តម មានប្រសាសន៍ថ្លែងអំណរគុណសម្ដេច និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់វីរកងទ័ពជួរមុខប្រចាំខេត្តបាត់ដំបង និងបានដល់អំណោយជាបន្តបន្ទាប់ និងអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក កាលពីពេលកន្លងមក។…

You missed