ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ក្រុងតាខ្មៅ : ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក ឃឹម សំភារ ប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី និងឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ។

ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងរួមមាន៖

ទី១៖ បុរីសិរីមង្គល ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២៖ ឃ្លាំង សួងអេន សេតហ្វ្រេស ឯ.ក (នាំចេញផ្លែឈើស្រស់ទៅបរទេស) និង សិប្បកម្ម ទឹកកក ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣៖ ផ្ទះសំណាក់៣៣៣ និង ផ្ទះសំណាក់ទេពតារា ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤៖ ឃ្លាំងស្តុកអេតចាយ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផល ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *