ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីការចូលរួមគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមសង្កេតការណ៍អាស៊ាន( AOT )ដើម្បីសម្របសម្រួលដល់ការបំពេញភារកិច្ចសង្កេតការណ៍សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន. ដោយឯកឧត្តមជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយនៃជម្លោះប្រដាប់អាវុធ​រវាង​កម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន។
ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM)ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាននៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *