ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ

ខេត្តព្រះវិហារ ថ្ងៃសៅរ៍ទី 14 ខែកុម្ភៈឆ្នាំ 2026

ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងដឹកនាំដោយ
ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌលភៀសសឹកវត្តពើងព្រះគោ នៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលបានជ្រកកោនបណ្ដោះអាសន្នទាំងអស់ បានធ្វើដំណើរចាកចេញពីមណ្ឌល ដើម្បីត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ក្នុងស្រុកជាំក្សាន្ត ប្រកបដោយក្ដីសង្ឃឹម និងសុវត្ថិភាព។
អាស្រ័យដោយបងប្អូនប្រជាពលរដ្ឋបានចាកចេញត្រលប់ទៅផ្ទះវិញអស់ហើយ មណ្ឌលវត្តពើងព្រះគោ នឹងត្រូវ បិទជាផ្លូវការ ចាប់ពីថ្ងៃស្អែក ទី១៥ ខែកុម្ភៈ តទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំមណ្ឌល យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមការងារគ្រប់គ្រងមណ្ឌលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើបងប្អូនយើងដោយស្មារតីទទួលខុសត្រូវខ្ពស់។ បណ្តាអង្គការដៃគូ និងសប្បុរសជនគ្រប់ទិសទី ដែលបានផ្ដល់ជំនួយឧបត្ថម្ភ និងការគាំទ្រផ្នែកស្មារតីដល់បងប្អូនជនភៀសសឹកនាពេលកន្លងមក។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព និងមានជីវភាពកាន់តែប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed