ចេញផ្សាយ÷ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវីអនឡាញ

(ខេត្តបន្ទាយមានជ័យ) កងទ័ពថៃរារាំងពលរដ្ឋចំនួន៣ ០៧៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១១.២៥០នាក់មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងវិញឡើយ។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី ប្រាប់ទៅកាន់ទូតឥណ្ឌាប្រចាំកម្ពុជា។

បើតាមអាជ្ញាធរមូលដ្ឋានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយភូមិទាំង៦នោះគឺ២ភូមិក្នុងឃុំអូរបីជាន់ មានដូចជាភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ និងតំបន់បឹងត្រកួនមាន៤ភូមិដូចជា ភូមិបន្ទាយមានឬទ្ធិ
ភូមិផ្លូវបំបែក ភូមិសាមគ្គីមានជ័យ និងភូមិបឹងសំរោង ក្នុងឃុំគោករមៀត ស្រុកថ្មពួក។

បច្ចុប្បន្នពលរដ្ឋរងគ្រោះទាំងនេះ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ និងមួយចំនួនស្នាក់នៅផ្ទះសាច់ញាតិ រីឯព្រះសង្ឃបន្តគង់នៅវត្តផ្សេងពីវត្តរបស់ព្រះអង្គ ដែលមានសុវត្ថិភាព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់ជម្រកបណ្ដោះអាសន្នជូន។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *