ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ

ព្រះវិហារ ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃមន្ទីរកសិកម្មខេត្ត និងមន្ដ្រីកសិកម្មឃុំជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធិផលការងារដែលបានបំពេញក្នុងឆ្នាំ២០២៥ ដើម្បីយកមកឆ្លុះបញ្ចាំងអំពីបទពិសោធន៍ បង្ហាញនូវបញ្ហាប្រឈមនានា និងកាលានុវត្តភាពថ្មី ដើម្បីរិះរកវិធានការដោះស្រាយ និងកំណត់បណ្តាសកម្មភាពជាឤទិភាព ឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្ម ឱ្យរីកចម្រើនស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed