Month: May 2026

ផ្សព្វផ្សាយវេទិការសាធារណៈស្តីពី ភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅសាលាអនុ /វិទ្យាល័យ សុវណ្ណភូមិ សាខាទី២ក្រុងតាខ្មៅ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ កាលពីព្រឹកថ្ងៃច័ន្ទ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៦ ផ្នែកជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ ផ្នែកប្រឆាំងគ្រឿងញៀន រួមនឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល បានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្រុញអោយប្អូនៗក្មួយៗ សិស្ស គោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកការពារសុវត្ថិភាពជាចំបង ជូនសិស្សានុសិស្ស នៃ សាលាអនុវិទ្យាល័យ វិទ្យាល័យសុវណ្ណភូមិ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែឬស្សី…

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ ៥ ចំណុចដល់​ក្រសួងព័ត៌មានក្នុងទិវាសេរីភាពសារព័ត៌មាន​ថ្ងៃទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០២៦

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ ៥ ចំណុចដល់​ក្រសួងព័ត៌មានក្នុងទិវាសេរីភាពសារព័ត៌មាន​ថ្ងៃទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០២៦ ១.សូមបន្តការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀតដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននិងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។ ២.សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញនិងការយល់ដឹងផ្នែកច្បាប់របស់អ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។ ៣.ពង្រឹងការទូតព័ត៌មានតាមគ្រប់យន្តការការងារដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់និងលើសកលលោក។ ៤.លើកកម្ពស់ការតាមដានវាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលចំពោះព័ត៌មានបំភ្លៃ ការពិតនិងព័ត៌មានក្លែងក្លាយព្រមទាំងបន្តតាមដាន ត្រួតពិនិត្យនិងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មានប្រព្រឹត្តបទកំហែងទារដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មាន អាជីព។ ​៥.បន្តវាយតម្លៃជាប្រចាំដើម្បីធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងដែលប្រតិបត្តិករនិងអ្នកសារព័ត៌មានបាននិងកំពុងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជា៕

អាជ្ញាធរខណ្ឌដូនពេញ ចុះទៅរុះរើស្លាកយីហោលើហាងចាក់សាក់ កក់សក់ ធ្វើក្រចក មួយកន្លែង នៅតំបន់បឹងកក់ ក្រោយដាក់រូបភាពមិនសមរម្យ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះទៅរុះរើស្លាកយីហោហាងមួយកន្លែង ដែលរកស៊ីចាក់សាក់ កក់សក់ ធ្វើក្រចក…ស្ថិតនៅក្បែរហាង One More បឹងកក់ ក្រោយដាក់រូបមិនសមរម្យមួយ សម្រាប់ក្រសែភ្នែកនៅក្នុងសង្គមកម្ពុជាយើង។ ក្នុងឱកាសចុះរុះរើស្លាកយីហោខាងលើនេះ ស្រ្តីម្ចាស់ហាង ក៏ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរខណ្ឌ ដោយបានយល់ព្រមរុះរើស្លាកចាស់ និងដាក់រូបភាពថ្មីឡើងវិញ ដែលជារូបភាពសមរម្យ ព្រមទាំងបានសន្យាថា លែងដាក់រូបភាពណា ដែលមានលក្ខណៈមិនសមរម្យទៀតនោះឡើយ។ សម្រាប់ហាងមួយនេះ ការសរសេរអក្សរខ្មែរធំៗ និងដាក់លើអក្សរចិន គឺបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ តែមានការឆ្ងល់រូបម្ខាងជាព្រះយូឡាយ…

សាខាកាកបាទក្រហមខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម ជូនយុវជន

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារ÷ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម-អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការផ្សព្វផ្សាយអំពី ការប្រើប្រាស់ថង់ប្លាស្ទិច និងសុវត្ថិភាពចរាចរណ៍ ជូនយុវជនប្រចាំអនុវិទ្យាល័យព្រះឃ្លាំង។ វគ្គនេះមានការចូលរួមពីយុវជនសរុប ៥៣នាក់ រួមមានយុវជនប្រចាំសាលា ២៨នាក់ (ស្រី២១នាក់) និងយុវជនជ្រើសរើសថ្មី ២៥នាក់ (ស្រី២៥នាក់) ស្ថិតនៅភូមិអន្លុងស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ…

‎កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនមនុស្សបានចំនួន២នាក់

ចេញផ្សាយ ថ្ងៃទី 2 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តបន្ទាយមានជ័យ: ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និងដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកវរៈសេនីយ៍ឯក តែ សុផាត ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយ…

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីជួបសំណេះសំណាលក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ជាមួយមន្ត្រីមូលដ្ឋានជិត ១,០០០នាក់

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦នាក់ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីជួបសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងគណនេយ្យភាព…

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនពលរដ្ឋថៃ ៦៣៥ នាក់ ក្នុងក្រុងប៉ោយប៉ែត ពាក់ព័ន្ធបទល្មើស Online Scams អនុវត្តនីតិវិធីតាមច្បាប់ ហើយបណ្ដេញចេញជនជាតិថៃ ត្រឡប់ទៅប្រទេសដើមវិញ បន្ទាប់ពីបានឃាត់ខ្លួន

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (បន្ទាយមានជ័យ)៖ សមត្ថកិច្ចកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ បាននិងកំពុងអនុវត្តនីតិវិធី បណ្ដេញជនជាតិថៃជាង ៦០០នាក់ ត្រឡប់ទៅប្រទេសដើមវិញ បន្ទាប់ពីបានឃាត់ខ្លួននៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) និងបទល្មើសមួយចំនួនទៀត។ តាមការបញ្ជាក់ពីសមត្ថកិច្ច ប្រតិបត្តិការនេះធ្វើឡើងក្រោមការសហការរវាងកម្លាំងនគរបាល អាវុធហត្ថ និងយោធា ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ គិតត្រឹមម៉ោងជិត ៤រសៀល ថ្ងៃដដែល កម្លាំងនគរបាលអន្តោប្រវេសន៍ បាននិងកំពុងបន្តដំណើរការបណ្ដេញចេញជាបន្តបន្ទាប់…