Category: ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ…

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល…

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន…

អភិបាលខេត្តកណ្ដាល ស្នើឱ្យបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Online Scams)

(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់…

អគ្គមេបញ្ជាការ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីការចូលរួមគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមសង្កេតការណ៍អាស៊ាន( AOT )ដើម្បីសម្របសម្រួលដល់ការបំពេញភារកិច្ចសង្កេតការណ៍សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន. ដោយឯកឧត្តមជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយនៃជម្លោះប្រដាប់អាវុធ​រវាង​កម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM)ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ…

ផ្សព្វផ្សាយវេទិការសាធារណៈស្តីពី ភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច នៅសាលាអនុ /វិទ្យាល័យ សុវណ្ណភូមិ សាខាទី២ក្រុងតាខ្មៅ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ កាលពីព្រឹកថ្ងៃច័ន្ទ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៦ ផ្នែកជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ ផ្នែកប្រឆាំងគ្រឿងញៀន រួមនឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល បានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្រុញអោយប្អូនៗក្មួយៗ សិស្ស គោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកការពារសុវត្ថិភាពជាចំបង ជូនសិស្សានុសិស្ស នៃ សាលាអនុវិទ្យាល័យ វិទ្យាល័យសុវណ្ណភូមិ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែឬស្សី…

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ ៥ ចំណុចដល់​ក្រសួងព័ត៌មានក្នុងទិវាសេរីភាពសារព័ត៌មាន​ថ្ងៃទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០២៦

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍ ៥ ចំណុចដល់​ក្រសួងព័ត៌មានក្នុងទិវាសេរីភាពសារព័ត៌មាន​ថ្ងៃទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០២៦ ១.សូមបន្តការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀតដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននិងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។ ២.សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញនិងការយល់ដឹងផ្នែកច្បាប់របស់អ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។ ៣.ពង្រឹងការទូតព័ត៌មានតាមគ្រប់យន្តការការងារដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់និងលើសកលលោក។ ៤.លើកកម្ពស់ការតាមដានវាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលចំពោះព័ត៌មានបំភ្លៃ ការពិតនិងព័ត៌មានក្លែងក្លាយព្រមទាំងបន្តតាមដាន ត្រួតពិនិត្យនិងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មានប្រព្រឹត្តបទកំហែងទារដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មាន អាជីព។ ​៥.បន្តវាយតម្លៃជាប្រចាំដើម្បីធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងដែលប្រតិបត្តិករនិងអ្នកសារព័ត៌មានបាននិងកំពុងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជា៕

សាខាកាកបាទក្រហមខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម ជូនយុវជន

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារ÷ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម-អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការផ្សព្វផ្សាយអំពី ការប្រើប្រាស់ថង់ប្លាស្ទិច និងសុវត្ថិភាពចរាចរណ៍ ជូនយុវជនប្រចាំអនុវិទ្យាល័យព្រះឃ្លាំង។ វគ្គនេះមានការចូលរួមពីយុវជនសរុប ៥៣នាក់ រួមមានយុវជនប្រចាំសាលា ២៨នាក់ (ស្រី២១នាក់) និងយុវជនជ្រើសរើសថ្មី ២៥នាក់ (ស្រី២៥នាក់) ស្ថិតនៅភូមិអន្លុងស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ…

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីជួបសំណេះសំណាលក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ជាមួយមន្ត្រីមូលដ្ឋានជិត ១,០០០នាក់

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦នាក់ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីជួបសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងគណនេយ្យភាព…

មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ តាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកនាំពាក្យបានឱ្យដឹងបន្ថែមថា នៅថ្ងៃពុធ ទី២៩ ខែមេសានេះ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២…

You missed