មន្ទីរបរិស្ថានខេត្តព្រះវិហារ បង្កើនកិច្ចអន្តរាគមន៍ជាមួយលោក បេន ដាវីស៖ បង្រ្កាបការទន្ទ្រានដីព្រៃ និងព្រមានចាត់វិធានការច្បាប់ចំពោះអ្នករំលោភបំពាន
ចេញផ្សាយ ថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បាននិងកំពុងបន្តយុទ្ធនាការយ៉ាងក្តៅគគុក ក្នុងការចល័តកម្លាំងមន្ត្រីឧទ្យានុរក្ស ដើម្បីបង្កើនកិច្ចអន្តរាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងដល់លោក បេន ដាវីស (Ben Davis) ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។ សកម្មភាពនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងការពារព្រៃឈើ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិ។ ចាប់តាំងពីឆ្នាំ២០២៥ មក មន្ទីរបរិស្ថានខេត្តព្រះវិហារ…
